Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើអំណា​ចរបស់ចៅក្រមស៊ើបសួរមានអ្វីខ្លះ ?

៥២- តើសាក្សីមានកាតព្វកិច្ចប៉ុន្មានយ៉ាង ?

៥៣- តើការសួរតទល់គ្នាគឺជាអ្វី ?

៥៤- តើដីកាចាត់ឲ្យស៊ើបសួរជំនួសគឺជាអ្វី ?

៥៥- តើអំណាចដែលអាចផ្ទេរបានមានអ្វីខ្លះ ?

ចម្លើយ

៥១- អំណា​ចរបស់ចៅក្រមស៊ើបសួរមានដូចជា ៖

  • ការសួរចម្លើយជនត្រូវចោទ
  • ការស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី សាក្សី
  • ការសួរតទល់
  • ការចុះទៅដល់ទីកន្លែងកើតហេតុ
  • ការឆែកឆេរ
  • ការចាប់យកវត្ថុតាង
  • កោសល្យវិច័យ
  • ការស្តាប់ទូរស័ព្ទ ។

៥២- សាក្សីមានកាតព្វកិច្ច៣យ៉ាងគឺ ចូលមកបង្ហាញខ្លួន ធ្វើពាក្យសម្បថ (ត្រូវរួចផុតពីសម្បថបុគ្គល ដែលជិតស្និតជាមួយជនត្រូវចោទ ដូចជាបុព្វញាតិ បច្ឆាញាតិ បងប្អូន សហព័ទ្ធ និងកូនដែលមានអាយុចាប់ពី១៦ ឡើងទៅ មាត្រា១៥៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) និងផ្តល់ចម្លើយ ។ សាក្សីបដិសេធមិនបង្ហាញខ្លួន ចៅក្រមស៊ើបសួរ សុំឲ្យកំលាំងសាធារណៈបង្ខំសាក្សីឲ្យចូលមកបង្ហាញខ្លួន ដោយចេញបញ្ជាឲ្យចូលបង្ហាញខ្លួនដែលមានចុះ ពីអត្តសញ្ញាណរបស់សាក្សី កាលបរិច្ឆេទចេញបញ្ជា ហត្ថលេខា និងត្រារបស់ចៅក្រម ។

៥៣- ការសួរតទល់គ្នា គឺជាការសួរចម្លើយ ឬការស្តាប់ចម្លើយបុគ្គលជាច្រើនព្រមគ្នាក្នុងគោលដៅធ្វើឲ្យលេចចេញនូវធាតុនៃការពិត តាមរយៈយោបល់ និងជំហររបស់បុគ្គលម្នាក់ៗ ដែលចៅក្រមដាក់តទល់គ្នានោះ ។ បទបញ្ញាត្តិដែលគ្រប់គ្រងការសួរចម្លើយជនត្រូវចោទត្រូវយកមកអនុវត្ត ។

៥៤- ដីកាចាត់ឲ្យស៊ើបសួរជំនួស គឺជាប្រតិភូកម្មនៃអំណាចដែលចៅក្រមស៊ើបសួរប្រគល់ឲ្យទៅ ចៅក្រមផ្សេង ឬមន្ត្រីនគរបាលយុត្តិធម៌ ឬអង្គភាពនគរបាល ដើម្បីអនុវត្តកិច្ចស៊ើបសួរមួយ ឬច្រើនដែលចៅក្រមស៊ើបសួរកំណត់ (មាត្រា១៧៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។

៥៥- អំណាចដែលអាចផ្ទេរបានមានដូចជា ៖

  • ស្តាប់ចម្លើយសាក្សី បើក្នុងពេលស្តាប់ចម្លើយ មានលេចចេញនូវតម្រុយពិរុទ្ធភាពប្រឆាំងនឹងសាក្សីការស្តាប់ចម្លើយត្រូវបញ្ចប់ ដើម្បីឲ្យមន្ត្រីនគរបាលយុត្តិធម៌ផ្តល់ដំណឹងភ្លាមទៅចៅក្រមស៊ើបសួរ ។
  • ការឆែកឆេរ និងការចាប់វត្ថុ ដោយគោរពលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ១៥៩ និង១៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
  • ការឃាត់ខ្លួន អំណាចត្រួតពិនិត្យដែលធ្វើដោយព្រះរាជអាជ្ញាក្នុងក្របខណ្ឌនៃការស៊ើបអង្កេតតាមផ្លូវតុលាការត្រូវធ្វើដោយចៅក្រមស៊ើបសួរនៅពេលឃាត់ខ្លួនក្នុងក្របខណ្ឌនៃការចាត់ឲ្យស៊ើបសួរជំនួស ។
  • ការស្តាប់ និងការថតការសន្ទានតាមទូរស័ព្ទ នឹងការចាប់ការឆ្លងឆ្លើយតាមមធ្យោយបាយទូរគមនាគមន៍ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login