សង្គ្រាមនៅកម្ពុជានៅឆ្នាំ ១៩៧០.១៩៧៥ បានបង្កឲ្យមានជាវិនាសសកម្មសម្រាប់ជាតិនិងប្រជាជនដូចជា៖
- បន្សល់ទុក្ខនៅស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ មនុស្សចាស់ជរាគ្មានទីពឹង អ្នកជំងឺ
- បំផ្លាញឬសគល់និងកិត្តិយសប្រទេសជាតិទាំងមូល
- បង្កឲ្យមានអសន្តិសុខសង្គម អំពើចោរកម្ម អំពើហឹង្សា គ្រោះទុរ្ភិក្ស អាណាធិបតេយ្យ
- បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គមដូចជារោងចក្រគ្រឹះស្ថានសិក្សា វត្តអារាម មន្ទីរពេទ្យ
- ធ្វើឲ្យមានអតិផរណាគឺតម្លៃទំនិញកើនឡើងហើយកង្វះគ្រឿងឧបភោគបរិភោគ
- រាស្រ្តខ្មែរបានស្លាប់របួសនិងពិការហើយវាលស្រែក្លាយជាចម្ការមីន
- ប្រទេសនិងប្រជាជនធ្លាក់ក្នុងភាពក្រីក្រហើយប្រជាជននិរាសព្រាត់ប្រាស់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ
- ប្រទេសនិងប្រជាជនបែកបាក់សាមគ្គីផ្ទៃក្នុងដោយសារនយោបាយលាបពណ៌
- ធ្វើឲ្យបាត់បង់ធនធានជាតិនិងធនធានធម្មជាតិតាមរយៈជនឆក់ឱកាសនិយម ។