Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-01-03 16:10

សកម្មភាពអាជីវកម្មទេសចរណ៍ ដូចចែងក្នុងជំពូកទី៣នៃច្បាប់នេះ ត្រូវបានចាត់ទៅតាមប្រភេទ និងការទទួលខុសត្រូវរបស់ក្រសួងទេសចរណ៍មានដូចជា ៖

            ក- សកម្មភាពអាជីវកម្មទេសចរណ៍នៅក្នុងផ្នែកដែលមានការទទួលខុសត្រូវជាចម្បង ដូចមានចែងក្នុងមាត្រា១០នៃច្បាប់នេះមានជាអាទិ៍ដូចតទៅ ៖

  • មគ្គុទេ្ទសក៍ទេសចរណ៍
  • ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
  • ព័ត៌មាន និងការផ្សព្វផ្សាយទេសចរណ៍
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • រមណីយដ្ឋានទេសចរណ៍
  • គោលដៅទាក់ទាញទេសចរណ៍
  • សេវាកម្មដឹកជញ្ជូនទេសចរណ៍
  • អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍
  • សាលាវិជ្ជាជីវៈទេសចរណ៍
  • មណ្ឌលកម្សាន្តទេសចរណ៍
  • មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
  • សកម្មភាពកីឡាទេសចរណ៍
  • ព្រឹត្តិការណ៍ និងពិព័រណ៍រទេសចរណ៍ ។

ខ- សកម្មភាពអាជីវកម្មទេសចរណ៍នៅក្នុងផ្នែកដែលមានការទទួលខុសត្រូវរួមគ្នា ដូចមានចែងក្នុងមាត្រា១១នៃច្បាប់នេះមានជាអាទិ៍ដូចតទៅ ៖

  • អាហារដ្ឋាន និងភោជនីយដ្ឋានទទួលបម្រើភ្ញៀវក្នុងស្រុក
  • សេវាកម្មដឹកជញ្ជូនអ្នកធ្វើដំណើរក្នុងស្រុក
  • តំបន់ការពារធម្មជាតិ
  • តំបន់សត្វផ្សោតទន្លេមេគង្គ
  • សកម្មភាពអេកូទេសចរណ៍
  • សកម្មភាពសហគមន៍ទេសចរណ៍មូលដ្ឋាន
  • សេវាកម្មលក់ដូរវត្ថុអនុស្សាវរីយ៍
  • គ្រឹះស្ថានសិក្សាទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ។

គ- សកម្មភាពអាជីវកម្មទេសចរណ៍នៅក្នុងផ្នែកដែលមានការទទួលខុសត្រូវដោយការប្រឹក្សាយោបល់ ដូចមានចែងក្នុងមាត្រា១២នៃច្បាប់នេះមានជាអាទិ៍ដូចតទៅ ៖

  • ការដឹកជញ្ជូនអ្នកធ្វើដំណើរតាមផ្លូវអាកាស
  • ទីតាំងបេតិកភណ្ឌវប្បធម៌របស់ជាតិ
  • ទីតាំងបេតិកភណ្ឌធម្មជាតិរបស់ជាតិ
  • សេវាកម្មរៀបចំសន្និសីទ ពិព័រណ៍ ព្រឹត្តិការណ៍ និងបុណ្យជាតិ អន្តរជាតិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login