Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-12-06 10:07

ទំនាក់ទំនងរវាងការដាំដុះអាជីវកម្មព្រៃឈើ និងនេសាឬមានអន្តរអំពើលើគ្នាទៅវិញទៅមក ព្រោះថាដើម្បីបំពេញតំរូវការក្នុងផលិតកម្មនិងតំរូវការផ្សេងៗមនុស្សនាំគ្នាកាប់ព្រៃឈើច្រើនដែលជាហេតុធ្វើឲ្យអាកាសធាតុប្រែប្រួលប៉ះពាល់ដល់ជីវីតមនុស្ស សត្វ និងរុក្ខជាតិ ។ អិផរណានៃប្រព័ន្ធផលិតកម្ម នាំឲ្យមានកំណើនការប្រែប្រួលថ្នាំសម្លាប់សត្វល្អិតត និងជីគីមី ។ ថ្នាំសម្លាប់សត្វល្អិត និងជីគីមីទាំងនោះហូរទៅផ្តុំគ្នានៅ ទន្លេ ស្ទឹង បឹង ហើយបានបំផ្លាញជីវិតសត្វ និងពូជមច្ឆជាតិ ។​


Answer 2


user icon
Teacher Sovannara
2021-04-09 20:07

ការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ មានអន្តរអំពើលើគ្នាទៅវិញទៅមក ព្រោះប្រសិនបើការពង្រីកប្រព័ន្ធកសិកម្មមិនបានយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃធាតុគន្លឹះទាំង៣នេះទេ  នោះនឹងនាំមកនូវការបំផ្លិចបំផ្លាញបរិស្ថាន សេដ្ឋកិច្ច ជីវិតមនុស្សសត្វយ៉ាងធ្ងន់ធ្ងរ ។ ឧទាហរណ៍៖

-ដើម្បីបំពេញតម្រូវការផលិតកម្មនិងតម្រូវការផ្សេងៗ ឬទីផ្សារ មនុស្សនាំគ្នាកាប់ព្រៃឈើ ធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ ប៉ះពាល់ជីវិតមនុស្សសត្វ...។

-បម្រែបម្រួលអាកាសធាតុ ធ្វើឱ្យប៉ះពាល់ដល់ទិន្នផលក្នុងវិស័យកសិកម្ម សេដ្ឋកិច្ចនិងចំណូលធ្លាក់ចុះ។ ដូចនេះ ដើម្បីបង្កើនទិន្នផល កសិករងាកទៅប្រើប្រាស់ជីគីមី... ។

-ពេលកសិករប្រើជីគីមីកាន់តែច្រើន ថ្នាំសត្វល្អិត ជាតិគីមី ហូរចូលទន្លេ បឹង ស្ទឹង ធ្វើឱ្យពូជត្រីកាន់តែថមថយ ប៉ះពាល់ដល់សេដ្ឋកិច្ចរយៈពេលយូរអង្វែង រួមទាំងបង្កទៅជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ។

ហេតុនេះទើបគេថា ការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ មានអន្តរអំពើលើគ្នាទៅវិញទៅមក ។  


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login