ផ្លូវថ្នល់ចែកចេញជា៤ប្រភេទគឺៈ
- ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាល ។
ពន្យល់ពីផ្លូវនីមួយៗ
- ផ្លូវជាតិ ជាផ្លូវដែលស្ថាបនា និងថែរក្សាដោយថវិកាជាតិហើយចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា
- ផ្លូវខេត្ត ជាផ្លូវដែលកាត់ផ្លូវជាតិ ឬចេញពីទីប្រជុំជន ក្រុង ទៅទីប្រជុំជនមួយទៀត ហើយស្ថាបនា និងថែរក្សាដោយថវិការបស់ខេត្ត
- ផ្លូវលំ ជាផ្លូវតូចៗគ្មានក្រាលថ្ម ក្រាលគ្រួសក្រហម មាននៅតំបន់ជនបទ ។ កសាង និងថែរក្សាដោយរដ្ឋអំណាចមូលដ្ឋាននិងប្រជាជន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងសប្បុរជន
- ផ្លូវរុក្ខបាល ជាផ្លូវដែលកសាង និងថែរក្សាដោយក្រសួងរុក្ខាប្រមាញ់ សម្រាប់ដឹកផលិតផលព្រៃឈើ ថែរក្សាព្រៃឈើ និងធ្វើចរាចរណ៍ធម្មតា ។