ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- តើរងា្វន់សំដៅដល់អ្វី ?
៤៧- តើរមណីយដ្ឋានទេសចរណ៍សំដៅដល់អ្វី ?
៤៨- តើលក្ខខណ្ឌអនុវត្តដ៏ប្រសើរបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅដល់អ្វី ?
៤៩- តើវិទ្យាស្ថានជាតិទេសចរណ៍សំដៅដល់អ្វី ?
៥០- តើសមាគមឧស្សាហកម្មទេសចរណ៍សំដៅដល់អ្វី ?
ចម្លើយ
៤៦- រងា្វន់សំដៅដល់រង្វាន់ដែលឧបត្ថម្ភដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦នៃច្បាប់នេះ សម្រាប់ជាការទទួលស្គាល់អាជីវកម្មទេសចរណ៍ ឬបុគ្គលដែលមានស្នាដៃពិសេស ក្នុងការអនុវត្តតាមនូវស្តង់ដារធានាគុណភាពផលិតផល ឬសេវាកម្មទេសចរណ៍ដែលបានកំណត់ដោយក្រសួងទេសចរណ៍ ។
៤៧- រមណីយដ្ឋានទេសចរណ៍ សំដៅដល់ទីតាំងដែលមានភាពទាក់ទាញទេសចរណ៍ ដូចជា វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ធ្នេរសមុទ្រ ឬដែលរៀបចំកែច្នៃឡើង ហើយត្រូវបានអនុញ្ញតឲ្យរៀបចំសម្រាប់ធ្វើអាជីវកម្ម បម្រើឲ្យការសម្រាកលំហែ និងកម្សាន្តតាមគោលបំណងទេសចរណ៍ស្របច្បាប់ ។
៤៨- លក្ខខណ្ឌអនុវត្តដ៏ប្រសើរបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅដល់លក្ខខណ្ឌអនុវត្តទាំងឡាយ ដែលត្រូវធានាឲ្យបាននូវការធានាគុណភាព សន្តិសុខ សុវត្ថិភាព ផាសុកភាព ហើយដែលមិនផ្ទុយទៅនឹងបរិស្ថានវប្បធម៌ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សារធាណៈ និងសង្គម ។
៤៩- វិទ្យាស្ថានជាតិទេសចរណ៍ សំដៅដល់មណ្ឌលសិក្សា និងស្រាវជ្រាវអំពីវិស័យទេសចរណ៍ក្នុងគោលបំណងបង្កើតគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ។
៥០- សមាគមឧស្សាហកម្មទេសចរណ៍ សំដៅដល់នីតិបុគ្គលជាតំណាងឲ្យក្រុមអាជីវកម្មទេសចរណ៍ដែលមានប្រភេទ និងសកម្មភាពប្រហាក់ប្រហែលគ្នា ហើយបង្កើតឡើងក្នុងគោលបំណងជំរុញ និងការពារផលប្រយោជន៍រួមរបស់ក្រុមខ្លួន ។