Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើសាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចសំដៅដល់អ្វី ?

៥២- តើសាលាវិជ្ជាជីវទេសចរណ៍សំដៅដល់អ្វី ?

៥៣- តើសេវាកម្មដឹកជញ្ជូនក្នុងស្រុកសំដៅដល់អ្វី ?

៥៤- តើសេវាកម្មដឹកជញ្ជូនទេសចរណ៍សំដៅដល់អ្វី ?

៥៥- តើសហគមន៍ទេសចរណ៍មូលដ្ឋានសំដៅដល់អ្វី ?

ចម្លើយ

៥១- សាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច សំដៅដល់គ្រឹះស្ថានឧត្តមសិក្សាដែលមានការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់ជំនាញ វិស័យទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ។

៥២- សាលាវិជ្ជាជីវទេសចរណ៍ សំដៅដល់គ្រះស្ថានសិក្សា ដែលបង្កើតឡើងដោយផ្នែកសាធារណៈ ផ្នែកឯកជន ចម្រុះរដ្ឋ ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានការអប់រំបណ្តុះបណ្តាល អ្នកឯកទេសវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច សំដៅបម្រើឲ្យឧស្សាហកម្មទេសចរណ៍ ។

៥៣- សេវាកម្មដឹកជញ្ជូនក្នុងស្រុក សំដៅដល់អាជីវកម្មរៀបចំឡើង ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក សម្រាប់ប្រជាពលរដ្ឋទូទៅ និងដោយរួមទាំងទេសចរផងដែរ ។

៥៤- សេវាកម្មដឹកជញ្ជូនទេសចរណ៍ សំដៅដល់អាជីវកម្មរៀបចំឡើង ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនសម្រាប់ទេសចរណ៍ តាមផ្លូវគោក និងផ្លូវទឹក ដោយរួមទាំងនាវាទេសចរណ៍សមុទ្រផងដែរ ។

៥៥- សហគមន៍ទេសចរណ៍មូលដ្ឋាន សំដៅដល់ទីតាំង ឬកន្លែងទាក់ទាញទេសចរណ៍ ដែលរៀបចំដោយសហគមន៍មូលដ្ឋានខ្លួនឯងផ្ទាល់ ឬដោយមានកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍមូលដ្ឋាន ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login