Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Chap Narith
2020-01-20 09:19

ការរប្តឹងចែកចេញជា ៣ប្រភេទគឺ៖

១- ការប្តឹងទី១ ប្តឹងទៅតុលាការដំបូង ឬប្តឹងនគរបាលដើម្បីតវ៉ាអំពីបុគ្គល អង្គការ ឬស្ថាប័នដែលបានធ្វើការរំលោភសិទ្ធិរបស់នរណាម្នាក់។

២- ការប្តឹងទី២ ធ្វើឡើងដោយការមិនពេញចិត្ត ដែលបុគ្គល ស្ថាប័នរដ្ឋ ឬអង្គការបានត្រូវគេចោទអំពីការប្រព្រឹត្តខុសច្បាប់ ដែលធ្វើអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិ សិទ្ធិ សេចក្តីថ្លៃថ្នូរ សេរីភាព ឬរូបរាងកាយរបស់បុគ្គលណាម្នាក់។ ជនរងគ្រោះឬអាជ្ញាធរតំណាងជនរងគ្រោះ មានសិទ្ធិក្នុងការធ្វើបណ្តឹង។ ការប្រឆាំង ឬការប្តឹងឧទ្ទរណ៍ប្រឆាំងនិងការសំរេចចិត្តរបស់តុលាការខេត្ត ក្រុង ក៏អាចចាត់ទុកក្នុងប្រភេទបណ្តឹងនេះដែរ។

៣- ការប្តឹងទី៣ សំដៅដល់ការបរិហារ ហើយបណ្តឹងនេះអាចធ្វើឡើងដោយមនុស្សម្នាក់ ឬប្រជាពលរដ្ឋច្រើននាក់ ដើម្បីធ្វើការប្រឆាំងនិងបុគ្គលរបស់រដ្ឋាភិបាល ឬស្ថាប័នដែលប្រព្រឹត្តខុសច្បាប់ ហើយធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍ឬទ្រព្យសម្បត្តិរដ្ឋ។ បណ្តឹងនេះអាចរាប់បញ្ចូលផងដែរ អំពីអំពើចោរកម្ម គៃបន្លំប្រាក់ ការប្រព្រឹត្តខុសបែបបទ ស៊ីសំនូក ចាប់ជំរិតយកប្រាក់ ការលេងល្បែងស៊ីសង។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login