2020-01-20 00:12
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អាមេរិក៖ យោងរបាយការណ៍ដែលបានចេញផ្សាយដោយអង្គការណាសាបានឱ្យដឹងថាផ្កាយព្រះគ្រោះមួយដែលមានទំហំធំជាងប៉មនាឡិកា(Big Ben)ទីក្រុងឡុងដ៍ នឹងធ្វើដំណើរមកជិតនឹងភពផែនដីរបស់យើងនៅក្នុងសប្តាហ៍នេះ។
ផ្កាយព្រះគ្រោះមួយនោះមានឈ្មោះថា 2009 BH2 ដែលនឹងចូលមកគៀកនឹងផែនដីនៅថ្ងៃទី ១៨ ខែមករា វេលាម៉ោង ១៤ និង ២៩ នាទី (ម៉ោងសកល)។
ផ្កាយព្រះគ្រោះនេះត្រូវបានគេប៉ាន់ស្មានថាវាមានអង្កត់ផ្ចិតប្រមាណ៨៨ ម៉ែត្រ ដល់ ២០០ ម៉ែត្រ។ ចំពោះប្រវែងរបស់វានេះដែរ ត្រូវបានគេប៉ាន់ស្មានថាអាចវែងជាងប៉មនាឡិកាទីក្រុងឡុងដ៍របស់អង់គ្លេស (Big Ben) ទ្វេដង។
ផ្កាយព្រះគ្រោះនេះនឹងធ្វើដំណើរមកជិតភពផែនដីថ្ងៃសៅរ៍នៅចម្ងាយប្រមាណជាង ៤លានគីឡូម៉ែត្រ ពីភពផែនដីរបស់យើង។ ចម្ងាយប៉ុណ្ណេះយើងអាចនិយាយបានថាវាឆ្ងាយខ្លាំង ប៉ុន្តែអង្គការណាសាបានចាត់ទុកវាជាវត្ថុដែលធ្វើដំណើរចូលមកជិតផែនដី។