2020-01-20 00:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អង់គ្លេស៖ ចក្រភពអង់គ្លេសនឹងដាក់ដំណើរការ ប្រព័ន្ធសាកថាមពលឥតប្រើខ្សែសម្រាប់រថយន្តអគ្គិសនីក្នុងពេលខាងមុខនេះ។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានដំឡើងនៅចំណតតាក់ស៊ីនៅខាងក្រៅស្ថានីយរថភ្លើង ក្នុងទីក្រុង Nottingham
ដែលវាជាផ្នែកមួយនៃការវិនិយោគរបស់រដ្ឋាភិបាលក្នុងចំនួនទឹកប្រាក់ប្រមាណ ៤ លានដុល្លារ។តាក់ស៊ីអគ្គិសនីនៅក្នុងទីក្រុងអាចសាកថាមពលបាន ដោយគ្រាន់តែចតនៅចំណតចំនួន ៥ នៅលើដងផ្លូវ ខណៈពេលរង់ចាំអ្នកដំណើរបន្ទាប់របស់ពួកគេ។ នាយកដ្ឋានផ្នែកដឹកជញ្ជូនបាននិយាយថា ប្រព័ន្ធថ្មីនេះនឹងចៀសវាងការប៉ះទង្គិចគ្នាតាមដងផ្លូវនៅចំណុចសាកថាមពលហើយក៏អាចជួយបង្កើនសក្តានុពលនៃការរកប្រាក់ចំណូលរបស់អ្នករត់តាក់ស៊ីដោយធ្វើឱ្យការសាកថាមពលបានកាន់តែលឿន និងមានប្រសិទ្ធភាព។ គេជឿជាក់ថា តាក់ស៊ីអគ្គិសនីដែលនឹងចរាចរណ៍នៅតំបន់ក្នុងទីក្រុងដែលកកស្ទះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចកាត់បន្ថយបំពុលបរិយាកាស ក៏ដូចជាចូលរួមជួយលើកកម្ពស់គុណភាពខ្យល់។