Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បរទេស៖ ត្រឡប់ទៅកាន់ឆ្នាំ២០១៨វិញ Instagram បានដាក់ឲ្យដំណើរការមុខងារវីដេអូរយៈពេលវែង ដែលគ្រប់គ្នាស្គាល់ថា IGTV។ ប៉ុន្តែចូលមកដល់ឆ្នាំ២០២០មិនទាន់បានប៉ុន្មានផង ស្រាប់តែបាត់ប៊ូតុងចុចចូលមុខងារមួយនេះចេញពីកម្មវិធី Instagram ឲ្យឈឹង។ បើតាមគេហទំព័រ TechCrunch ដែលចេញផ្សាយកាលពីម្សិលមិញនេះបានឲ្យដឹងថា Instagram បានដកប៊ូតុងចុចមុខងារ IGTV ដែលមានទីតាំងស្ថិតនៅខាងលើផ្នែកខាងស្ដាំនៃកម្មវិធីចោល។ ចំពោះហេតុផលនៃការលុបបំបាត់ប៊ូតុងចុចនៃមុខងារមួយនេះត្រូវបាន Instagram លើកឡើងថា ដោយសារតែអ្នកប្រើប្រាស់ភាគច្រើនមិនសូវចុចនិងទស្សនាមុខងារ IGTV នេះបើយោងតាមអ្នកនាំពាក្យរបស់កម្មវិធី Instagram ឆ្លើយប្រាប់ TechCrunch។ប៉ុន្តែវាមិនមែនមានន័យថា មុខងារមួយនេះត្រូវបានដកចោលទាំងស្រុងនោះទេ។ អ្នកប្រើប្រាស់នៅតែអាចទស្សនាវីដេអូរយៈពេលវែងរបស់ IGTV បាននៅលើ news feed របស់ពួកគេ ឬចូលទៅផ្នែក Explore ដើម្បីចូលទៅមើល IGTV page ទាំងមូល និងមួយទៀតចូលទៅកាន់ម្ចាស់ page ដែលមានបង្កើតវីដេអូរយៈពេលវែងនៅលើ IGTV ដោយផ្ទាល់តែម្ដង។ ម្យ៉ាងវិញទៀត មុខងារ IGTV ក៏មាន app ដាច់ដោយឡែក ដែលអាចឲ្យអ្នកទាំងអស់គ្នាធ្វើការទាញយកបានពីក្នុង store ផងដែរ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login