2020-01-19 18:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អ្នកខ្លះខំណាស់ទិញថ្នាំថ្លៃៗ ហើយចូលសុទ្ធតែគ្លីនិច brand ៗដើម្បីព្យាបាលមុន ប៉ុន្តែចេញក្រៅម្តងៗ មិនដែលប្រើក្រែមមការពារកម្តៅថ្ងៃទេ។ អ្នកត្រូវដឹងថា មុន អាចនឹងមានជាស្នាមដែលពិបាកនឹងបាត់ទៅវិញដោយសារតែពន្លឺព្រះអាទិត្យ។ ដូចនេះ វាពិតជាសំខាន់ដែលអ្នកត្រូវដឹងពីមូលហេតុ និងរបៀបដែលពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្បែកអ្នកខូចបាន។
១- យល់ដឹងពីស្នាមមុននិងការបំផ្លាញពីពន្លឺព្រះអាទិត្យ
មុខនឹងមានស្នាមបន្ទាប់ពីមុនដែលរលាកជាសះស្បើយ។ មុន អាចនឹងកើតមានឡើងនៅពេលដែលរន្ធរោមស្ទះដោយសារសារធាតុខ្លាញ់លើស កម្រិត កោសិកាចាស់ៗ និងពួកបាក់តេរី ដែលនឹងធ្វើឲ្យខូចស្បែក ហើយរាងកាយចាប់ផ្តើមជួសជុល។ នៅពេលស្បែករបស់អ្នកមានការជួសជុល ស្នាមនឹងអាចកើតមានឡើង។ ស្នាមមាន ពីរប្រភេទគឺ ស្នាមដែលពកឡើង (Keloid/ hypertropic scarring) និង ស្នាមដែលផតទៅក្រោម (Atrophic/Depressed scarring)។
២- ពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្នាមមុនធ្ងន់ដូចម្តេច?
វាជាគំនិតមួយមិនត្រឹមត្រូវទេ ដែលថាការនៅក្រោមពន្លឺថ្ងៃដើម្បីឲ្យស្បែកខ្មៅអាចបន្លំស្នាមមុនបាន ប៉ុន្តែការធ្វើបែបនេះអាចធ្វើឲ្យបញ្ហាមុនកាន់តែធ្ងន់ទៅវិញ។
អ្នកត្រូវដឹងថា ជាលិកាដែលមានស្នាមខុសពីជាលិកាធម្មតា ជាពិសេសការសុាំជាមួយពន្លឺ UV គឺតិចជាងមុនដែលមានន័យថាវាងាយខូចពេលត្រូវពន្លឺព្រះអាទិត្យ។ នេះជាមូលហេតុដែលអ្នកឯកទេសស្បែកឲ្យអ្នកប្រើក្រែមការពារកម្តៅថ្ងៃរាល់ពេលអ្នកចេញពីផ្ទះ។ អ្នកគួរប្រើ ក្រែមការពារកម្តៅថ្ងៃណាដែលអាចបិទទាំងពន្លឺ UVA និង UVB ដែលមានប្រសិទ្ធភាពការពារពន្លឺថ្ងៃ (SPF) ៥០ ឬច្រើនជាងនេះ។
៣- គន្លឹះដើម្បីឲ្យមានស្បែកមានសុខភាពល្អ
ស្នាមមុនកើតមានពេលមុនរលាក ឬមិនមានការគ្រប់គ្រងបានល្អ ទោះមានការព្យាបាលមួយ និងការថែទាំស្បែកដែលត្រឹមត្រូវ។ វាមានន័យថា អ្នកមិនគួរញេច ឬត្រដុះមុនរបស់អ្នកទេដោយឲ្យវាជាដោយខ្លួនឯងដើម្បីកុំឲ្យមានការរលាក។ មុនដែលកាន់តែមិនរលាក ស្នាមកាន់តែមិនមាន។ អ្នកក៏អាចប្រើផលិតផលណាដែលមានសារធាតុដូចជា benzoyl Peroxide និង Salicylic Acid ដែលនឹងជួយកាត់បន្ថយការរលាក និងការពារមិនឲ្យស្ទះរន្ធរោម។
អ្នកត្រូវចៀសវាងការស្ថិតក្រោមកម្តៅព្រះអាទិត្យ ជាពិសេសពីម៉ោង ១០ព្រឹក ដល់ម៉ោង ២រសៀល។ អ្នកត្រូវតែប្រើក្រែមការពារកម្តៅថ្ងៃ ឬសម្លៀកបំពាក់ជិតៗ ប្រសិនបើអ្នកចាំបាច់នៅក្រោមកម្តៅថ្ងៃ។
អ្នកអាចសាកល្បងប្រើការព្យាបាលដែលមិនចាំបាច់ធ្វើការវះកាត់ ដូចជាការបាញ់ឡាស៊ែរ និងការព្យាបាលដោយចាក់បំពេញស្រទាប់ស្បែក។ ការព្យាបាលដោយឡាស៊ែរ ជាវិធីសាស្រ្តដោយប្រើកាំរស្មីឡាស៊ែរទៅបាញ់លើស្នាមមុនទាំងនោះដើម្បីឲ្យស្បែកមានសភាពស្មើគ្នានិងភ្ញោចឲ្យមានការផលិតជាតិកូឡាហ្សែន សំរាប់ឲ្យស្បែករលោង និងគ្មានមុន។ កូឡាហ្សែននេះ អាចប្រើសម្រាប់បំពេញជាលិកាដែលមានស្នាមប្រភេទផតចុះក្រោម ។
ចំពោះការចាក់បំពេញស្រទាប់ស្បែកវិញ វាក៏ស្រដៀងនឹងការបាញ់ឡាស៊ែរដែរ ដោយចាក់បំពេញជាលិកាដែលបានបាត់ទាំងនោះដោយជាតិកូឡាហ្សែន ទោះបីជាវិធីនេះត្រូវការពេលដើម្បីទទួលបានលទ្ធផល ព្រោះជាតិកូឡាហ្សែន ជាម៉ូលេគុលប្រូតេអុីនធំៗ ដែលមិនងាយស្រូបទៅនឹងស្បែក។
ជាការពិតណាស់ ស្បែកត្រូវការការថែទាំជាងអ្វីដែលអ្នកគិត។ ដូចនេះ ការយល់ដឹងពីការស្នាមមុន និងការបំផ្លាញដោយសារកម្តៅថ្ងៃ អាចជួយអ្នកសំរាប់ការរៀបចំគម្រោងក្នុងការថែទាំស្បែកឲ្យបានល្អ។ វាក៏មានសារៈសំខាន់ផងដែរក្នុងការរក្សានូវស្ថានភាពរស់នៅមួយប្រកបដោយសុខភាពល្អ។ អ្វីដែលសំខាន់មួយទៀត គឺអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានចម្ងល់ពីបញ្ហាអ្វីមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
cheat(4 years ago) Are you Think good or not?