លទ្ធិប្រជាធិបតេយ្យមានគោលការសំខាន់ៗដូចជា៖
- ពលរដ្ឋមានសិទ្ធិចូលរួមប្រជុំធ្វើបាតុកម្ម ឬបញ្ញត្តិដោយសន្តិវិធី
- ពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងការអប់រំ
- ពលរដ្ឋគ្រប់រួមមានសេរីភាពក្នុងការនិយាយស្តី បង្កើតសមាគមន៍ និងក្នុងជំនឿសាសនា
- ពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិយោបល់ខ្លួន សេរីភាពសារព័ត៌មាន សេរីភាពការបោះបង់ពុម្ពផ្សាយ
- ការគ្រប់គ្រងត្រូវផ្អែកតាមច្បាប់ ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋរដ្ឋាភិបាលនិងស្ថាប័នរដ្ឋ
- សភានិងរដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោត ទៀងទាត់តាមកាលកំណត់
- ការបោះឆ្នោតត្រូវមានពហុគណៈបក្សនយោបាយចូលរួម និងបោះឆ្នោតត្រូវមានពហុគណៈបក្សនយោបាយចូលរួមនិងបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌
- ពលរដ្ឋមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្រ្ត
- អំណាចតុលាការ ត្រូវតែឯករាជ្យ ពោលគឺជម្រះក្តីឬកាត់ក្តៅដោយយុត្តិធម៌
- ដូច្នេះកត្តាទាំងអស់ខាងលើនេះដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើនស្ទើរលពាសពេញពិភពលោក ។