បានជាត្រូវកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ពីព្រោះជារបបដឹកនាំដ៏អាក្រក់ ដែលពិភពលោកមិនធ្លាប់មាន ៖
	- ជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា
 
	- បង្ខំប្រជាជនឱ្យធ្វើការហួសកម្លាំង ២៤ ម៉ោង ក្នុងមួយថ្ងៃហើយមិនឱ្យហូបចុកគ្រប់គ្រាន់
 
	- បំបិទសិទ្ធិសេរីភាពប្រជាជនគ្រប់បែបយ៉ាង
 
	- ផ្តាច់មនោសញ្ចោតនាគ្រួសារ ប្តីប្រពន្ធ កូន
 
	- លុបបំបាត់ជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនាផ្សឹកលោក បំផ្លាញអារាមនានា
 
	- កាប់សម្លាប់ប្រជាជនស្លូតត្រង់យ៉ាងរង្គាល
 
	- ធ្វើវិសុទ្ធកម្ម
 
	- ការបង្កើតមន្ទីរសន្តិសុខគ្រប់កន្លែង (គុក)
 
អំពើវិនាសកម្មខាងលើនេះវាផ្ទុយទាំងស្រុងនៅនឹងសន្ធិសញ្ញាអន្តរជាតិដែលចែងអំពី ៖
	- ឧក្រិដ្ឋកម្មសង្រ្គាម
 
	- ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
 
	- ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
 
បញ្ហាទាំងអស់ខាងលើនេះនាំឱ្យរដ្ឋាភិបាលកម្ពុជាបានធ្វើសំណើរទៅកាន់អង្គការសហប្រជាជាតិ បង្កើតតុលាការកូនកាត់ដើម្បីកាត់ទោសមេដឹកនាំសម័យខ្មែរក្រហមហៅថា តុលាការកូនកាត់ គឺសាលាក្តីខ្មែរក្រហម ។ ការកាត់ទោសនេះមានទិសដៅដើម្បី ៖
	- ផ្សះផ្សាជាតិ
 
	- បង្រួបបង្រួមជាតិ
 
	- ទប់ស្កាត់កុំឱ្យមានរបបនេះកើតឡើងម្តងទៀត
 
	- ព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះ
 
	- ជាមេរៀនដល់មេដឹកនាំជំនាន់ក្រោយៗទៀត ។