Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

នៅគ្រប់ប្រទេស និងគ្រប់សម័យកាលទាំងអស់ កាលណាវិធានច្បាប់ជាមូលដ្ឋាននៃជីវិតដែលសង្គមត្រូវបានរំលោភបំពាន នោះសង្គមត្រូវចាត់វិធានការដើម្បីការពារខ្លួន ហើយទំនាក់ទំនងនៃបទល្មើសដែលបានប្រព្រឹត្ត និងការដាក់ទណ្ឌកម្មរបស់ច្បាប់ ត្រូវបានគេហៅថាជា រឿងក្តីព្រហ្មទណ្ឌ។ រឿងក្តីព្រហ្មទណ្ឌនេះមានចរិតលក្ខណៈយុត្តិធម៌នៃប្រតិកម្មរបស់សង្គម។

ជាទូទៅ ច្បាប់​ព្រហ្មទណ្ឌ​កំណត់​បទល្មើស ចង្អុល​បង្ហាញ​បុគ្គល​ដែល​អាច​ត្រូវ​បាន​ប្រកាស​ថា ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​បទល្មើស​ និងកំណត់​ទោស​ ព្រមទាំង​បែប​បទ​នៃការ​អនុវត្តទោសនេះ។ មាន​តែ​អំពើ​ដែល​បង្កើត​ជា​បទល្មើស នៅពេល​ដែល​អំពើនោះ​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​បាន។ មាន​តែទោស​ដែល​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ នៅពេល​ដែល​បទល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ​ ទើប​អាច​ត្រូវ​ប្រកាសបាន។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login