ការគោលបំណងនៃបង្កើតរដ្ឋាភិបាលមានដូចជា៖
- ដើម្បីការពារផលប្រយោជន៍ប្រជាជន រដ្ឋាភិបាលត្រូវរិះរកគ្រប់វិធីដើម្បីពង្រឹងច្បាប់ ឲ្យមានប្រសិទ្ធិភាពក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាជនទូទៅ
- ដើម្បីការពារអាយុជីវីត កិតិ្តយស សេចក្តីថ្លៃថ្នូត របស់ពលរដ្ឋ ឲ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ ហើយនែនាំឲ្យប្រជាពលរដ្ឋធ្វើតែអំពើល្អ ដើម្បីសង្គមមានការរីកចម្រើន និងអភិវឌ្ឍន៍
- ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជន ចូលរួមធ្វើវិភាគទានសម្រាប់សុខុមាលភាព ការអប់រំ សុខភាព និងផ្តល់សេវាកម្មជូនប្រជាពលរដ្ឋទូទៅ
- ដើម្បីថែរក្សាការពារ មរតក វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អគ្គសញ្ញាណជាតិ លើកស្ទួយ ទស្សនកិច្ចជាតិ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ ចេះស្រឡាញ់អ្វីដែលជាតិមាន និងផ្សព្វផ្សាយ កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាលើឆាកអន្តរជាតិ ឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ។