ម្ចាស់អចលនទ្រព្យត្រូវធ្វើការវាស់វែងទំហំជាក់ស្តែងនៃផ្ទៃក្រឡាដី ផ្ទះ អគារ និងសំណង់ផ្សេងៗដូចខាងក្រោម ៖
- ចំពោះដី ត្រូវយកចំណុចកណ្តាលនៃរបង ឬព្រំដីជាគោល ។
- ចំពោះផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវយកចំណុចកណ្តាលនៃជញ្ជាំងផ្ទះ អគារ និងសំណង់ ផ្សេងៗជាគោល។ ក្នុងករណីសំណង់គ្មានជញ្ជាំង ដែលត្រូវជាប់ពន្ធលើអចលនទ្រព្យ ត្រូវយកចុងដំបូលជាគោល ឧទាហរណ៍ស្ថានីយប្រេង ភោជនីយដ្ឋាន កន្លែងលក់ រថយន្ត ឬកន្លែងលាងរថយន្ត ។