ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើពន្ធលើវត្ថុរួមមានអ្វីខ្លះ ?
៧- តើអ្វីទៅជាពន្ធលើបុគ្គល ?
៨- តើអ្វីទៅជាពន្ធសមាមាត្រ ?
៩- តើអត្រាពន្ធត្រូវបែងចែកជាប៉ុន្មានប្រភេទ ?
១០- តើអ្វីទៅជាអត្រាពន្ធគិតតាមសមាមាត្រជាភាគរយ ?
ចម្លើយ
៦- ពន្ធលើវត្ថុ រួមមាន ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាដើម ។
៧- ពន្ធលើបុគ្គល គឺជាពន្ធដែលយករូបបុគ្គលធ្វើជាមូលដ្ឋាននៃការកំណត់ពន្ធ ពោលគឺយកចិត្តទុកដាក់ទៅលើលទ្ធភាពបង់ពន្ធរបស់អ្នកជាប់ពន្ធ ។ ពន្ធលើបុគ្គល គឺជាពន្ធដែលពិចារណាលើស្ថានភាពជីវភាពគ្រួសារ ឬទ្រព្យធនរបស់អ្នកជាប់ពន្ធ ដើម្បីគិតពន្ធលើប្រាក់ចំណូល ផលិតផល ឬមូលធន ។ បុគ្គលដែលទទួលបានប្រាក់ចំណូលតិចត្រូវបង់ពន្ធតិច រីឯបុគ្គលមានប្រាក់ចំណូលច្រើនត្រូវបង់ពន្ធច្រើន ។ ពន្ធលើបុគ្គលមានដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធលើប្រាក់ចំណេញជាដើម ។
៨- ពន្ធសមាមាត្រ គឺជាពន្ធដែលអនុវត្តកម្រិតអត្រាពន្ធថេរ ទោះបីមូលដ្ឋានកំណត់ពន្ធមានការប្រែប្រួលយ៉ាងណាក្តី ។ ដោយឡែក ពន្ធកំណើនតាមថ្នាក់ អនុវត្តអត្រាពន្ធកើនឡើងជាលំដាប់ កាលណាមូលដ្ឋានគិតពន្ធមានទំហំកាន់តែធំ ។ អត្រាពន្ធគឺជាកម្រិតទៅលើមូលដ្ឋានគិតពន្ធ ដើម្បីធ្វើជាបង្អែកក្នុងការគណនាប្រាក់ពន្ធ ។
៩- អត្រាពន្ធត្រូវបែងចែកដូចជា ៖
១០- អត្រាពន្ធគិតតាមសមាមាត្រជាភាគរយ គឺជាអត្រាពន្ធប្រមូលតាមសមាមាត្រជាភាគរយ ទៅលើមូលដ្ឋានគិតពន្ធនៃប្រភេទនីមួយៗ ។ អត្រាពន្ធគិតតាមសមាមាត្រជាភាគរយ គឺជាកម្រិតប្រមូលពន្ធថេរ ដែលត្រូវប្រមូលថេរទៅលើឯកតាផលិតផល អចលនទ្រព្យផ្សេងៗដែលត្រូវជាប់ពន្ធ ។