ក្នុងនាមជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារខ្ញុំត្រូវ ៖
- កសាងគោលនយោបាយនិងច្បាប់ពន្ធឲ្យបានល្អ
- បណ្តុះបណ្តាលមន្ត្រីពន្ធដារឲ្យមានវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ
- អប់រំណែនាំអ្នកជាប់ពន្ធឲ្យយល់ច្បាស់អំពីកាតព្វកិច្ចនិងការបង់ពន្ធរបស់ខ្លួន
- ផ្តល់សេវាឲ្យបានល្អដល់អ្នកជាប់ពន្ធ
- ធ្វើសវនកម្មដើម្បីធានាភាពត្រឹមត្រូវនៃការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ
- ចាប់បង្ខំអ្នកជាប់ពន្ធដែលជំពាក់បំណុលពន្ធឲ្យទូទាត់បំណុលពន្ធឲ្យបានស្រេចបាច់ ។