Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើរដ្ឋធ្វើការប្រមូលពន្ធក្នុងគោលបំណងអ្វីខ្លះ ?

២- តើមុខងាររបស់ពន្ធដារមានប៉ុន្មាន ?

៣- តើពន្ធដារជះឥទិ្ធពលដល់សេដ្ឋកិច្ចប៉ុន្មានផ្នែក ? ចូររៀបរាប់ ។

៤- តើពន្ធមានចំណាត់អ្វីខ្លះ ?

៥- តើអ្វីទៅហៅថាពន្ធលើវត្ថុ ?

ចម្លើយ

១- រដ្ឋធ្វើការប្រមូលពន្ធក្នុងគោលបំណងជាច្រើនដូចជា ៖

  • ការប្រមូលពន្ធត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធិទៅនឹងរចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ច និងនយោបាយ
  • ការប្រមូលពន្ធដើម្បីធានាការចំណាយរបស់រដ្ឋ
  • ការប្រមូលពន្ធដើម្បីបែងចែកឡើងវិញនូវចំណូលរបស់ជាតិ
  • ការប្រមូលពន្ធគឺជាប្រភពចំណូលសំខាន់របស់ជាតិ
  • ការប្រមូលពន្ធដើម្បីសងបំណុលរបស់រដ្ឋ ។

២- មុខងាររបស់ពន្ធដារមានដូចជា ៖

  • មុខងារហិរញ្ញវត្ថុរបស់ពន្ធដារ
  • មុខងារសេដ្ឋកិច្ចរបស់ពន្ធដារ
  • មុខងារសង្គមរបស់ពន្ធដា ។

៣- ពន្ធដារជះឥទិ្ធពលដល់សេដ្ឋកិច្ចពីរផ្នែកគឺ ៖

  • ផលិតកម្ម (Production) ៖ ពន្ធដារការពារឧស្សាហកម្មក្នុងស្រុក ។ ប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋខ្ពស់នោះបំណង ឬលទ្ធភាពនៃការវិនិយោគថយចុះ ក៏ប៉ុន្តែប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋថយចុះនោះចំណង ឬលទ្ធភាពនៃការវិនិយោគកើនឡើងដែរ ។
  • ការប្រើប្រាស់ (Consumption) ៖ ពន្ធដារជះឥទ្ធិពលដល់បរិមាណប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗ ប្រសិនបើអត្រាពន្ធមានការប្រែប្រួល ។ ប្រព័ន្ធពន្ធដារដែលល្អ គឺជាប្រព័ន្ធពន្ធដែលធ្វើឲ្យគម្លាតរវាងអ្នកមាននិងអ្នកក្រនៅជិតបំផុត ។ វត្ថុប្រើប្រាស់ចាំបាច់ខ្ពស់ ដូចជា គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ កម្រត្រូវបានគិតពន្ធ ។

៤- ពន្ធមានចំណាត់ដូចជា ៖

  • ចំណាត់ថ្នាក់រដ្ឋបាល
  • ចំណាត់ថ្នាក់សេដ្ឋកិច្ច
  • ចំណាត់ថ្នាក់បច្ចេកទេស ។

៥- ពន្ធលើវត្ថុ គឺជាពន្ធដែលគិតលើទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធ ដោយមិនយកចិត្តទុកដាក់លើរូបបុគ្គលរបស់អ្នកជាប់ពន្ធទេ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login