Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើឯកសារចាំបាច់អ្វីខ្លះត្រូវភ្ជាប់មកជាមួយនៅពេលចុះបញ្ជីអចលនទ្រព្យ ?

៧- តើអ្នកជាប់ពន្ធនឹងទទួលបានអ្វីពីរដ្ឋបាលសារពើពន្ធនៅពេលបានចុះបញ្ជី ?

៨- នៅពេលដែលអចលនទ្រព្យមានការប្រែប្រួល តើអ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចអ្វីខ្លះ ?

៩- តើនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាមានអ្វីខ្លះ ?

១០- តើមូលដ្ឋានគិតពន្ធលើអចលនទ្រព្យត្រូវបានកំណត់ដូចម្តេច ?

ចម្លើយ

៦- នៅពេលចុះបញ្ជីអចលនទ្រព្យ ត្រូវភ្ជាប់កជាមួយនូវឯកសារថតចម្លង ដូចខាងក្រោម ៖

  • អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ។
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ ។
  • បណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។ ក្នុងករណីដែលអចលនទ្រព្យត្រូវបានទិញបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយនូវឯកសារកិច្ចសន្យារវាងអ្នកទិញ និងអ្នកលក់។

៧- នៅពេលបានចុះបញ្ជីថ្មី អ្នកជាប់ពន្ធនឹងទទួលបានលិខិតបញ្ជាក់ការចុះបញ្ជីពន្ធលើអចលនទ្រព្យ ដែលមានចុះលេខអត្តសញ្ញាណកម្មសារពើពន្ធនៃអចលនទ្រព្យសម្រាប់សម្គាល់អចលនទ្រព្យនីមួយៗ ដែលចេញដោយរដ្ឋបាលសារពើពន្ធ។ លេខអត្តសញ្ញាណកម្មសារពើពន្ធនេះ ត្រូវប្រើលើឯកសារដែលពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យទាំងអស់ ។

៨- អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានបន្ថែមទៅតាមទម្រង់ដែលបានកំណត់ ដោយរដ្ឋបាលសារពើពន្ធក្នុងករណីដែល ៖

  • អចលនទ្រព្យត្រូវបានបំបែកលក់ ផ្ទេរ ឬផ្តល់ជាអំណោយ ។ ចំណែកអចលនទ្រព្យដែលបានបំបែកថ្មីត្រូវតែចុះបញ្ជី ។
  • ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ ។
  • ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល ។
  • ការផ្លាស់ប្តូរកម្មសិទ្ធិករអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ។

ឧទាហរណ៍ ៖ អ្នកជាប់ពន្ធមានដីមួយកន្លែង ហើយត្រូវបានបំបែកជាឡូត៍លក់ អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានដល់រដ្ឋបាលសារពើពន្ធ ដើម្បីទទួលលេខអត្តសញ្ញាណកម្មថ្មី។

៩- នីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាមានដូចជា ៖

  • ជាដំបូងម្ចាស់អចលនទ្រព្យត្រូវដោះស្រាយបញ្ហាជាមួយមន្ត្រីពន្ធដារដែលទទួលបន្ទុកកិច្ចការនោះ ។
  • ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញចិត្តចំពោះការដោះស្រាយនេះ ឬយល់ថាពិបាកលើកយកបញ្ហាមកពិភាក្សាជាមួយមន្ត្រីទទួលបន្ទុក សូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកប្រធានសាខាពន្ធដារខេត្ត/ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ។
  • ប្រសិនបើអចលនទ្រព្យ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តងតវ៉ារបស់សាខាពន្ធដារខេត្ត/ខណ្ឌ សូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកអគ្គនាយកដ្ឋានពន្ធដារ ។
  • ប្រសិនបើម្ចាស់អចលលទ្រព្យ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងតវ៉ារបស់អគ្គនាយកដ្ឋានពន្ធដារ សូមដាក់ពាក្យបណ្តឹងតវ៉ាជូមមកគណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ ។

ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងតវ៉ា របស់គណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ សូមដាក់ពាក្យបណ្តឹងតវ៉ាជូនទៅតុលាការ ។

១០- មូលដ្ឋានគិតពន្ធលើអចលនទ្រព្យគឺ ៖

  • ៨០% (ប៉ែតសិបភាគរយ) នៃតម្លៃអចលនទ្រព្យសរុប (ទាំងតម្លៃដី និងតម្លៃសំណង់)

ហើយដកនឹង ៖

  • ១០០.០០០.០០០ (១០០លាន) រៀល

តម្លៃអចលនទ្រព្យ ត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ទៅតាមអាយុកាលសំណង់ និងប្រភេទនៃសំណង់ (ឥដ្ឋបេតុង និងមិនមែនឥដ្ឋបេតុង) ។

អាយុកាលសំណង់ ត្រូវគិតចាប់ពីឆ្នាំដែលសំណង់នោះសាងសង់រួចរាល់ ។

សំណង់ឥដ្ឋបេតុង សំដៅដល់សំណង់ដែលមានប្លង់សេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login