Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអចលនទ្រព្យប្រភេទណាខ្លះដែលជាប់ពន្ធ?

២- តើនរណាជាអ្នកជាប់ពន្ធលើអចលនទ្រព្យ ?

៣- តើអចលនទ្រព្យប្រភេទណាខ្លះដែលត្រូវបានលើកលែងពន្ធ ?

៤- តើអ្នកជាប់ពន្ធត្រូវទៅចុះបញ្ជីនៅកន្លែងណា ?

៥- តើពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យមាននៅកន្លែងណា ?

ចម្លើយ

១- អចលនទ្រព្យដែលជាប់ពន្ធនេះ សំដៅដល់អចលនទ្រព្យទាំងឡាយ ដូចខាងក្រោមដែលមានតម្លៃលើសពី ១០០លានរៀល ៖

  • ដី (ដែលមាន ឬគ្មានអគារ ) ។
  • លំនៅដ្ឋាន
  • អគារ ឬសំណង់ផ្សេងៗដែលនៅលើដីរួមមាន ៖ សណ្ឋាគារ ផ្ទះល្វែង ការិយាល័យ ខុនដូ រោងចក្រ ឃ្លាំងទំនិញ អគារឧស្សាហកម្ម និងចំណតរថយន្ត ។

២- អ្នកជាប់ពន្ធលើអចលនទ្រព្យ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដូចខាងក្រោម ៖

  • កម្មសិទ្ធិករ ៖ កម្មសិទ្ធិករ គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ។
  • អ្នកកាន់កាប់ ៖ អ្នកកាន់កាប់ គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលកាន់កាប់អចលនទ្រព្យ ប៉ុន្តែមិនមានបណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ។
  • អ្នកទទួលផលប្រយោជន៍ចុងក្រោយ៖ អ្នកទទួលផលប្រយោជន៍ចុងក្រោយ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយលើអចលនទ្រព្យ ។

៣- អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធមានដូចខាងក្រោម ៖

+ អចលនទ្រព្យដែលមានតម្លៃ ១០០លានរៀល ឬតិចជាងនេះ ពន្ធនេះ អនុវត្តតែលើអចលនទ្រព្យណា (ដី អគារ និងសំណង់ផ្សេងៗ ) ដែលមានតម្លៃកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ចាប់ពី១០០លានរៀល ឡើងទៅប៉ុណ្ណោះ ។

  • ដីកសិកម្មរួមមាន ៖

- ដីដែលស្ថិតក្នុងតំបន់ ឬប្រភេទដីកសិកម្មដែលកំពុងបង្កបង្កើនផល មានជាអាទិ៍ ដីស្រែចម្ការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋាន ចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិល ។

- កសិដ្ឋានចិញ្ចឹមសត្វក្រៅតំបន់កសិកម្មដែលមានលិខិតអនុញ្ញាតពីមន្ទីរកសិកម្ម ។

- វារីវប្បកម្មក្រៅតំបន់កសិកម្ម ដែលមានលិខិតអនុញ្ញាតពីរដ្ឋបាលជលផល ។

- ដីកសិកម្មដែលស្ថិតក្រៅតំបន់កសិកម្ម (ក្រៅពីកសិដ្ឋានចិញ្ចឹមសត្វ ឬវារីវប្បកម្ម) ដែលមានលិខិតបញ្ជាក់ពីខណ្ឌ/ស្រុក/ក្រុង ។

- ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសាងសង់លើដីធ្លីកសិកម្មដែលបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម។ ប្រសិនបើ ចំណែកណាមួយនៃដីកសិកម្មត្រូវបានប្រើប្រាស់សម្រាប់អគារ លំនៅដ្ឋាន ឬសំណង់ផ្សេងៗ ដែលមិនបម្រើដោយផ្ទាល់និងជាអចិន្ត្រៃយ៍សម្រាប់សកម្មភាពកសិកម្មទេនោះ ចំណែកដីទាំងនោះមិនត្រូវបានលើកលែងពន្ធលើអចលនទ្រព្យឡើយ។

៤- អ្នកជាប់ពន្ធមានកាតព្វកិច្ចត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងភូមិសាស្រ្ត ដែលអចលនទ្រព្យនោះស្ថិតនៅយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ។ ចំពោះអចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញនៅឆ្នាំបន្តបន្ទាប់ទេ ។

៥- ពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ មាននៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត-ខណ្ឌ) ក្នុងភូមិសាស្រ្តដែលអចលនទ្រព្យនោះស្ថិតនៅ ឬអាចទាញយកពីគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ (ww.tax.gov.kh) ។ ពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login