ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សាសនានៅប្រទេសកម្ពុជាមានកាន់សាសនាព្រះពុទ្ធដែលមានប្រជាជន ៩៥ % ពុទ្ធបរិស័ទ ហើយសាសនាដទៃទៀតមានប្រជាជនប្រណិប័តន៍ប្រមាណ ៥ % ដែលក្នុងនោះរួមមាន ៖ ទីមួយសាសនាអ៊ីស្លាម, ទីពីរគ្រិស្ដសាសនា និង ទីបីព្រហ្មញ្ញសាសនា ។
ពុទ្ធសាសនានៅប្រទេសខ្មែរមានអី្វខ្លះ
ពុទ្ធសាសនា គឺជាប្រពៃណីសាសនាដែលមានមនុស្សភាគច្រើនក្នុងចំណោមប្រជាជនខ្មែរ ប្រកាន់ ខ្ជាប់ ខ្ជួននូវទំនៀមទំលាប់ប្រពៃណីសាសនានេះ។ មុនឆ្នាំ១៩៧០ មានព្រះសង្ឃចំនួន៦០,០០០អង្គដែលនៅទូទាំងប្រទេសកម្ពុជា។ មុនឆ្នាំ១៩៧៥ មានប្រជាជន អ៊ីស្លាម ចំនួន២៥០,០០០នាក់(ជាជនជាតិចាម)។ ពីឆ្នាំ១៩៧៥-១៩៧៩ គឺជារបបនៃការសង្កត់សង្កិននៃជំនឿសាសនានៅគ្រប់ទិសទី។ នៅឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា និងអ៊ីស្លាមសាសនាត្រូវបានកសាងឡើងវិញ។ នៅឆ្នាំ១៩៩០ជាការទទួលស្គាល់។
សាសនាអ៊ីស្លាមនៅប្រទេសខ្មែរ
រាល់ការទំនាក់ទំនងរបស់ពួកគេ មានការចាំបាច់បំផុតនៅក្នុងចំណោមប្រជាជនអ៊ីស្លាមប៉ុណ្ណោះ។ សម្តេចព្រះនរោត្តមសីហនុបានប្រទានឈ្មោះដល់ពួកគេ ”គឺជនជាតិខ្មែរអ៊ីស្លាម ” ប៉ុន្តែពួកគេមិនមែនជាជនជាតិខ្មែរសុទ្ធសាធទេ។ ពួកគេជាអ្នកជាប់ខ្សែស្រឡាយ (កូនចៅ)នៃនគរចំប៉ា។ នគរចំប៉ានេះ ត្រូវបានបំផ្លាញចោលដោយប្រទេសវៀតណាម នៅស.វទី១៥។ អតីតនគរចំប៉ានេះ ស្ថិតនៅចំកណ្តាលនៃប្រទេសវៀតណាមសព្វថ្ងៃនេះ។ខ្មែរក្រហម ក៏ជាចំណុចមួយដែលធ្វើទុក្ខបុកម្នេញដល់សហគមន៍(អ៊ីស្លាម)នេះផងដែរ។ ពុំមាន ហេតុផលណាមួយ ជាជាងការប្រកាន់បក្សនិយមប៉ុណ្ណោះសំរាប់ជំនឿសាសនានោះ ។ មានប្រជាជនប្រមាណជាង ១០០,០០០នាក់ត្រូវបានសំលាប់ចោល។អ្នកកាន់សានាកាតូលិក រួមទាំងអ្នកកាន់ប្រពៃណីទំនៀមទំលាប់ សាសនាផងដែរ។
គ្រិស្ដសាសនានៅប្រទេសខ្មែរ
គ្រិស្ដសាសនាមាននៅប្រទេសខ្មែរ៤៥០ច្នាំ។សំរាប់ផ្តល់ដល់អស់អ្នកដែលមានសេរីភាពខាងជំនឿសាសនា ដែលត្រូវបានផ្តល់អោយដោយរដ្ឋធម្មនុញ្ញ។ រាល់ទំនាក់ទំនងការទូតដែលបានបង្កើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសម្តេចប៉ាប ចនប៉ូលទី២ នាទីក្រុងវ៉ាទីកង់ បានអនុញ្ញាតិអោយបង្កើតព្រះសហគមន៍កាតូលិកនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមច្បាប់នីតិបុគ្គល។