Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើអ្វីទៅជាអត្រាពន្ធកំណើនតាមថ្នាក់ ?

១២- តើពន្ធត្រូវបានគេបែងចែកជាប៉ុន្មានប្រភេទ ?

១៣- ដូចម្តេចហៅថាពន្ធផ្ទាល់ ?

១៤- តើពន្ធផ្ទាល់មានប្រភេទអ្វីខ្លះ ?

១៥- តើអ្វីទៅជាពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី ?

ចម្លើយ

១១- អត្រាពន្ធកំណើនតាមថ្នាក់ គឺជាអត្រាពន្ធដែលគណនាទៅតាមភាគរយដែលកើនឡើងជាបន្តបន្ទាប់ ព្រមជាមយយនឹងការកើនឡើងនៃចំណូលជាប់ពន្ធរបស់បុគ្គលជាប់ពន្ធ ។

១២- ពន្ធត្រូវបានគេបែងចែកជាពីរប្រភេទគឺ ៖

  • ពន្ធផ្ទាល់ (Direct Tax)
  • ពន្ធប្រយោល (Indirect Tax) ។

១៣- ពន្ធផ្ទាល់ (Direct Tax) គឺជាប្រភេទពន្ធដែលរដ្ឋបាលកំណតំកម្មវត្ថុផ្ទាល់នៃពន្ធលើបុគ្គល ឬទ្រព្យសម្បត្តិ ។ ទ្រព្យសម្បត្តិដែលជាប់ពន្ធ រួមមានចលនទ្រព្យ និងអចលនទ្រព្យ ។ រីឯបុគ្គលជាប់ពន្ធរួមមាន រូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលមានសមត្ថភាពគតិយុត្តជាពាណិជ្ជករ អាជីវកម្ម ឬកម្មសិទ្ធិករជាដើម ។

១៤- ពន្ធផ្ទាល់រួមមានដូចជា ៖

  • ពន្ធលើប្រាក់ឈ្នួលផ្ទះ និងដី
  • ពន្ធលើដីធ្លីមិនបានប្រើប្រាស់
  • ពន្ធប្រថាប់ត្រា
  • ពន្ធប៉ាតង់
  • ពន្ធលើប្រាក់បៀវត្ស
  • ពន្ធលើប្រាក់ចំណេញ
  • ពន្ធអប្បបរមា
  • ពន្ធតែមប្រិ៍
  • ពន្ធលើអចលនទ្រព្យ
  • ពន្ធសត្តឃាត
  • ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ។

១៥- ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី គឺជាប្រភេទពន្ធផ្ទាល់គិតលើប្រាក់ឈ្នួល ដែលទទួលបានមកពីការជួលផ្ទះឬដីធ្លី ។ កម្មសិទ្ធិករនៃអចលនទ្រព្យជួលមានកាតព្វកិច្ចត្រូវបង់ពន្ធនេះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login