Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើពន្ធប្រថាប់ត្រាត្រូវបានប្រមូលចំពោះអ្វីខ្លះ ?

២- តើពន្ធប្រថាប់ត្រាត្រូវបានប្រមូលពីណាខ្លះ ?

៣- តើពាក្យញ្ញាតិសំដៅទៅលើអ្វីខ្លះ ?

៤- តើតម្លៃជាមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រាត្រូវបានកំណត់យ៉ាងដូចម្តេច ?

៥- តើពន្ធប្រថាប់ត្រាត្រូវបានអនុគ្រោះចំពោះអ្វីខ្លះ ?

ចម្លើយ

១- ពន្ធប្រថាប់ត្រាត្រូវបានប្រមូលចំពោះ ៖

  • ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន និងការផ្ទេរសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ
  • ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
  • កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើថវិការដ្ឋ
  • លិខិតមានលក្ខណៈគតិយុត្ត ជាអាទិ៍ លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ជូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន ។

២- ពន្ធប្រថាប់ត្រាត្រូវបានប្រមូលពី ៖

  • អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬមធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ
  • អ្នកទទួលសិទ្ធិកាន់កាប់ភាគហ៊ុន
  • អ្នកទទួលចុះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
  • អ្នកទទួលសិទ្ធិលើលិខិតមានលក្ខណៈគតិយុត្ត ។

៣- ពាក្យញ្ញាតិសំដៅទៅលើ ៖

  • រវាងឪពុកម្តាយបង្កើត និងកូនបង្កើត
  • រវាងប្តីនិងប្រពន្ធ
  • រវាងបងប្អូនបង្កើត និងបងប្អូនបង្កើត
  • រវាងឪពុកម្តាយក្មេកនិងកូនប្រសារ  ។

៤- តម្លៃជាមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រាត្រូវបានកំណត់ដូចខាងក្រោម ៖

  • អចលនទ្រព្យនិងមធ្យោបាយដឹកជញ្ជូន ឬយានយន្ត ត្រូវគិតតាមតម្លៃទីផ្សារនាពេលផ្ទេរកម្មសិទ្ធិ ឬកាន់កាប់សិទ្ធិ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​ ត្រូវកំណត់តម្លៃអចលនទ្រព្យ និងតម្លៃមធ្យោបាយដឹកជញ្ជូនឬយានយន្ត សម្រាប់ធ្វើជាមូលដ្ឋានគិតពន្ធនេះ ។
  • ភាគហ៊ុនត្រូវគិតតាមតម្លៃទីផ្សារនាពេលប្រតិបត្តិការផ្ទេរភាគហ៊ុននោះកើតឡើង ។
  • កិច្ចសន្យា ត្រូវគិតតាមតម្លៃក្នុងកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ។
  • លិខិតមានលក្ខណៈគិតយុត្តត្រូវកំណត់តម្លៃ ១,០០០,០០០ រៀល ចំពោះលិខិតមានលក្ខណៈគិតយុត្តនីមួយៗ។

៥- ពន្ធប្រថាប់ត្រាត្រូវបានអនុគ្រោះចំពោះការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យពីញ្ញាតិ ដោយអនុញ្ញាតឲ្យដកចេញពីតម្លៃមូលដ្ឋានគិតពន្ធចំនួន ៖

  • ២០០ លានរៀល ចំពោះសន្តិកម្ម
  • ១០០ លានរៀល ចំពោះប្រទានកម្ម

ការអនុគ្រោះខាងលើ ត្រូវមានឯកសារជាភស្តុតាងបញ្ជាក់អំពីញ្ញាតិ ដូចជា សៀវភៅគ្រួសារ សំបុត្រកំណើតសំបុត្រអាពាហ៍ពិពាហ៍ និង/ឬ ឯកសារដទៃទៀត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login