ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើពាក្យប្រាក់បៀវត្សសំដៅទៅលើអ្វី ?
១២- តើពាក្យប្រាក់បៀវត្សប្រភពកម្ពុជាមានន័យដូចម្តេច ?
១៣- តើពាក្យអ្នកជាប់ពន្ធនិវាសនជនសំដៅទៅលើអ្វី ?
១៤- តើពាក្យនិយោជករួមមានអ្វីខ្លះ ?
១៥- តើពាក្យនិយោជិតសំដៅលើអ្វី ?
១៦- តើការលើកលែងពន្ធលើប្រាក់បៀវត្សរបស់មន្ត្រីការទូត និងមន្រ្តីការបរទេសដទៃទៀតត្រូវបានកំណត់អ្វីខ្លះ ? ចូររៀបរាប់ ។
១៧- តើបំណុលពន្ធនិងកាតព្វកិច្ចកាត់ទុកពន្ធត្រូវបានកំណត់អ្វីខ្លះ ?
ចម្លើយ
១១- ពាក្យប្រាក់បៀវត្សសំដៅដល់បៀវត្ស លាភបការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាប់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម ដែលបានទូទាត់ឲ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីប្រយោជន៍ផ្ទាល់ឬប្រយោលដល់និយោជិត ចំពោះការបំពេញសកម្មភាពបម្រើការងារ ។
១២- ពាក្យប្រាក់បៀវត្សប្រភពកម្ពុជា មានន័យថា ប្រាក់បៀវត្សដែលបានទទួលក្នុងក្របខណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដោយឡែក ចំពោះប្រាក់បៀវត្សដែលអនវាសនជនបានទទួលក្នុងការផ្តល់ជំនួនបច្ចេកទេសត្រូវចាត់ទុកថាមានប្រភពនៅក្នុងប្រទេស ដែលអ្នកទូទាត់ប្រាក់បៀវត្សនោះស្នាក់នៅ ។
១៣- ពាក្យអ្នកជាប់ពន្ធនិវាសនជន សំដៅទៅដល់ ៖
១៤- ពាក្យនិយោជក រួមមានស្ថាប័នរដ្ឋនីតិបុគ្គល ក្រុមហ៊ុនអាជីវកម្មនិវាសនជន គ្រឹះស្ថានអចិន្ត្រៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា អង្គការមិនស្វែងរកប្រាក់ចំណេញ ឬរូបវ័ន្តនិវាសនជនដែលប្រកបអាជីវកម្ម ។
១៥- ពាក្យនិយោជិត សំដៅដល់រូបវ័ន្តបុគ្គលដែលទទួលបានប្រាប់បៀវត្សពីសកម្មភាពបម្រើការងារ រួមបញ្ចូលទាំងអ្នកទទួលខុសត្រូវ ឬអភិបាលរបស់សហគ្រាស មន្រ្តីរាជការ មន្ត្រីជ្រើសតាំងដោយការបោះឆ្នោត លើកលែងតែសមាជិករដ្ឋសភា និងព្រឹទ្ធសភា ។
១៦- ការលើកលែងពន្ធលើប្រាក់បៀវត្សរបស់មន្ត្រីការទូត និងមន្រ្តីការបរទេសដទៃទៀតត្រូវបានកំណត់ដូចខាងក្រោម ៖
ក ការលើកលែងពន្ធលើប្រាក់បៀវត្សចំពោះ ៖
ខ ការលើកលែងពន្ធក្នុងចំណុចនេះត្រូវឈរលើគោលការណ៍បដិការ រវាងរដ្ឋាភិបាលដែលពាក់ព័ន្ធ ។ ប្រាក់ចំណូលរបស់និយោជិតត្រូវបានលើកលែងពន្ធមាន ៖
- បានចាយក្នុងប្រយោជន៍ផ្ទាល់ និងដាច់ខាតរបស់សហគ្រាស
- មិនបង្ហាញលក្ខណៈហួសប្រមាណឬស្តុកស្តម្ភហួសហេតុ
- បានបង្ហាញភ័ស្តុតាងដោយយកវិក័យបត្ររាយលំអិត និងបានទូទាត់ស្រេចបាច់ហើយ ដែលបានធ្វើក្នុងនាមអ្នកបានទទួលប្រាប់សំណងនូវចំណាយពិតប្រាកដ ។
១៧- បំណុលពន្ធនិងកាតព្វកិច្ចកាត់ទុកពន្ធត្រូវបានកំណត់ដូចតទៅ ៖