Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- តើផលិតផលសំណង់សំដៅដល់អ្វី ?

៣២- តើម្ចាស់សំណង់សំដៅដល់អ្វី ?

៣៣- តើមន្ត្រីត្រួតពិនិត្យសំណង់សំដៅដល់អ្វី ?

៣៤- តើវិញ្ញបនបត្រប្រើប្រាស់សំណង់សំដៅដល់អ្វី ?

៣៥- តើសំណង់ដែលមានសភាពគ្រោះថ្នាក់សំដៅដល់អ្វី ?

ចម្លើយ

៣១- ផលិតផលសំណង់ សំដៅដល់ផលិតផលសម្រេចឬពាក់កណ្តាលសម្រច ដែលកើតចេញពីការបង្កើតឬការផលិតដោយប្រើប្រាស់សម្ភារៈសំណង់ និងសម្រាប់យកទៅប្រើជាគ្រឿងផ្គុំសំណង់ មានជាអាទិ៍ ក្បឿង ឥដ្ឋ បាយអរ បេតុង សសរ ជញ្ជាំង ជហ្វា កម្រាលបេតុង បំពង់លូបេតុង ម្នាងសិលា ស័ង្កសី ស្មាតបត ក្រដាសជញ្ជាំង ថ្នាំលាប ជ័រស្អិតការ៉ូ ។

៣២- ម្ចាស់សំណង់ សំដៅដល់កម្មសិទ្ធិករនៃសំណង់ឬអ្នកអភិវឌ្ឍអចលនវត្ថុ ដែលបានសាងសង់នៅលើដីរបស់ខ្លួនផ្ទាល់ ឬនៅលើដីរបស់អ្នកដទៃដោយមានអនុញ្ញត្តពីម្ចាស់ដី ឬអ្នកជួលអចិន្ត្រៃយ៍ដែលបានសាងសង់លើដីរបស់អ្នកឲ្យជួលអចិន្រ្តៃយ៍ ។

៣៣- មន្ត្រីត្រួតពិនិត្យសំណង់ សំដៅដល់មន្ត្រីជំនាញដែលត្រូវបានចាត់តាំងដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការងារសាងសង់ឬរុះរើនិងត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ ។

៣៤- វិញ្ញបនបត្រប្រើប្រាស់សំណង់ សំដៅដល់លិខិតអនុញ្ញតផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ ដើម្បីប្រើប្រាស់ ជួល ឬធ្វើអាជីវកម្មលើសំណង់នោះបាន ។

៣៥- សំណង់ដែលមានសភាពគ្រោះថ្នាក់ សំដៅដល់សំណង់ឬផ្នែកណាមួយនៃសំណង់ ឬសម្ភារៈសំណង់ បរិក្ខារដែលបំពាក់លើសំណង់ ដែលអាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាងដល់អាយុជីវិត រាងកាយ សុ​ខភាពរបស់អ្នកប្រើប្រាស់សំនង់ អ្នកជិតខាង និងសាធារជន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login