ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ-ចម្លើយ ច្បាប់ស្តីពីសំណង់ (ភាគ៦)
សំណួរ
២៦- តើគម្រោងប្លង់សំដៅដល់អ្វី ?
២៧- តើតម្លៃនៃកិច្ចសន្យាសំដៅដល់អ្វី ?
២៨- តើប្រធានសក្តិសំដៅដល់អ្វី ?
២៩- តើបទប្បញ្ញត្តិបច្ចេកទេសសំណង់សំដៅដល់អ្វី ?
៣០- តើបរិក្ខារសំណង់សំដៅដល់អ្វី ?
ចម្លើយ
២៦- គម្រោងប្លង់ សំដៅដល់ឯកសារបច្ចេកទេសសម្រាប់បម្រើដល់ការងារសំណង់មានជាអាទិ៍ ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំសំណង់ ប្លង់ប្រព័ន្ធមេកានិក ប្លង់ប្រព័ន្ធអគ្គិសនី ប្លង់ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ ប្លង់ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ឬប្លង់ ឯកសារ និងសេចក្តីណែនាំបច្ចេកទេសដទៃទៀត សម្រាប់ការងារសាងសង់ឬរុះរើនិងការប្រើប្រាស់សំណង់ ។
២៧- តម្លៃនៃកិច្ចសន្យា សំដៅដល់កម្រៃឬតម្លៃថ្នូរដទៃទៀតដែលម្ចាស់សំណង់ត្រូវបង់ជូនអ្នកសាងសង់តាមការកំណត់ក្នុងកិច្ចសន្យាសាងសង់ ។
២៨- ប្រធានសក្តិ (force majeure) សំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើងក្រៅឆន្ទៈ មិនអាចប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន ។
២៩- បទប្បញ្ញត្តិបច្ចេកទេសសំណង់ សំដៅដល់បទដ្ឋានបច្ចេកទេស លក្ខខណ្ឌបចេ្ចកទេស វិធានបច្ចេកទេសដែលមានលក្ខណៈបញ្ជា សម្រាប់អនុវត្តការងារសំណង់ដែលត្រូវបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ច ។
៣០- បរិក្ខារសំណង់ សំដៅដល់បរិក្ខារដែលត្រូវបានផ្គុំ បង្កើត ឬផលិតឡើង ដើម្បីប្រើប្រាស់ឬបំពាក់ភ្ជាប់នឹងសំណង់ដើម្បីបង្កើនគុណភាព ផាសុកភាព និងភាពងាយស្រួលនៃការប្រើប្រាស់សំណង់ មានអាអាទិ៍ អំពូលភ្លើង ខ្សែភ្លើង ខ្សែអុបទិក ឡាវ៉ាបូ រ៉ូប៊ីណេ ផើងងូតទឹក ម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត ទុយោ ។