Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើទំនាក់ទំនាងការទូតនេះបានចាប់ផ្តើមពីពេលណាមក ?

៧- តើជាទូទៅការបង្កើតឬភ្ជាប់ទំនាក់ទំនងការទូតរវាងរដ្ឋនិងរដ្ឋអាចធ្វើឡើងតាមលក្ខណៈប៉ុន្មានយ៉ាង ?

៨- តើការទទួលស្គាល់មានលក្ខណៈប៉ុន្មានប្រភេទ ?

៩- តើការទទួលស្គាល់តាមព្រឹត្តិការណ៍មានន័យដូចម្តេច ?

១០- តើការទទួលស្គាល់តាមផ្លូវច្បាប់សំដៅដល់អ្វី ?

ចម្លើយ

៦- ទំនាក់ទំនងការទូតនោះ មិនមែនទើបតែកើតមានក្នុងសម័យទំនើបនេះទេ ទំនាក់ទំនងការទូតនេះ បានកើតឡើងតាំងពីយូរយារណាស់មកហើយ តែនៅពេលនោះមនុស្សមិនបានហៅការទំនាក់ទំនងទាំងនេះ ថាជាទំនាក់ទំនងការទូតឡើយ ។ ពួកគេធ្វើទំនាក់ទំនងជាមួយគ្នា តាមការចាំបាច់របស់ពួកគេដោយមិនខ្វល់ថា តើត្រូវធ្វើឲ្យស្របច្បាប់នេះឬច្បាប់នោះឡើយ ។ ទំនាក់ទំនងការទូតនេះ ប្រហែលជាកើតមានឡើងតាំងពីសម័យមុនបុរេប្រវត្តិសាស្ត្រមកម្ល៉េះ ស្របពេលដែលមនុស្សរស់នៅក្នុងរូងភ្នំយល់ឃើញថា វាជាការមានប្រយោជន៍នូវអ្វីដែលគេចង់បានភ្ជាប់ការទំនាក់ទំនង ។ ការទូតបានចាប់កំណើតឡើងតាំងពីការកកើតមានរដ្ឋមកម្ល៉េះ ។ រដ្ឋសម័យបុរាណដែលមានអរយធម៌ជឿនលឿនមានប្រទេសក្រិច ប្រទេសឥណ្ឌា ប្រទេសចិន ។

៧- ជាទូទៅការបង្កើតឬភ្ជាប់ទំនាក់ទំនងការទូតរវាងរដ្ឋនិងរដ្ឋអាចធ្វើឡើងតាមលក្ខណៈបីយ៉ាងគឺ ៖

  • តាមរយៈការត្រូវរ៉ូវគ្នាខាងនយោបាយការបរទេស
  • តាមរយៈការប្រែប្រួលស្ថានភាពថ្មីនៃនយោបាយការបរទេសនៃរដ្ឋទាំងពីរ ។
  • តាមរយៈការជួយអន្តរាគមន៍ពីប្រទេសទីបីឬប្រទេស មានឥទិ្ធពលណាមួយ ។

៨- ការទទួលស្គាល់មានលក្ខណៈ២ប្រភេទគឺ ៖

  • ការទទួលស្គាល់តាមព្រឹត្តិការណ៍
  • ការទទួលស្គាល់តាមផ្លូវច្បាប់ ។

៩- ការទទួលស្គាល់តាមព្រឹត្តិការណ៍ មានន័យថារដ្ឋមួយទទួលស្គាល់រដ្ឋមួយទៀតដោយសាររដ្ឋនោះមានធាតុសំខាន់ៗរបស់រដ្ឋ ឬអាចនិយាយបានម្យ៉ាងទៀតថា ការទទួលស្គាល់តាមព្រឹត្តិការណ៍ គឺជាការទទួលស្គាល់តាមរយៈចំណងទំនាក់ទំនងធម្មតា តែមិនបានកសាងទំនាក់ទំនងតាមផ្លូវទូតទេ ។

១០- ការទទួលស្គាល់តាមផ្លូវច្បាប់ សំដៅទៅលើរដ្ឋមួយឬរដ្ឋាភិបាលថ្មីមួយ ជាការទទួលស្គាល់តាមផ្លូវច្បាប់នោះ តម្រូវឲ្យរដ្ឋមួយនេះមានលក្ខណៈពេញលេញសមស្របជាមួយសមាជិករបស់សហគមន៍អន្តរជាតិ ដែលអាចបង្ហាញឲ្យឃើញថាជាការទទួលស្គាល់តាមផ្លូវច្បាប់ចំពោះរដ្ឋ ឬរដ្ឋាភិបាលណាមួយនោះ អាចធ្វើឡើងក្នុងលក្ខខណ្ឌបីយ៉ាង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login