Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បណ្ឌិតាន​ញ្ច សេ​វនា កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ ។ ​ បណ្ឌិត គឺ​លោក អ្នក​ដែល​មាន​ចំណេះវិជ្ជា​ជ្រាលជ្រៅ ហើយ​មាន​គុណធម៌​ខ្ពង់ខ្ពស់ និង​សីលធម៌​ថ្លៃថ្នូរ មិន​បំផ្លាញ​ប្រយោជន៍និងក្តី​សុខ​របស់ខ្លួន​និង មិន​ធ្វើឱ្យ​អ្នក ដទៃ​ខូចប្រយោជន៍ ឬខូច​ក្តី​សុខ មិន​ធ្វើឱ្យ​គេ​ឈឺចាប់​ទាំង​ផ្លូវកាយនិងផ្លូវចិត្ត ។ ម្យ៉ាងទៀត​ បុគ្គល​ដែលជា​បណ្ឌិត​តែង​ប្រកប​ដោយ​គុណធម៌​ពីរ​យ៉ាង​គឺ​៖ ជា​បុគ្គល​ខ្មាសអៀន​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់ ​ហិរិ និង​ខ្លា​ចក្តីអាក្រក់ មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់​ទាំងឡាយទាំង​ក្នុង​ទី​កំបាំង​និង​ទី​ចំហរ ឱត្តប្បៈ ។ ព្រះពុទ្ធ បង្រៀន​ថា ដើម្បី​បាន​ក្តី​ចម្រើន​ទាំង​គំនិត ប្រាជ្ញា ទាំង​ក្នុង​សេដ្ឋកិច្ច ជីវភាព និងដើម្បី​បាន​ជា​ប្រយោជន៍​ទាំង ឡាយ ពួក​បុគ្គល​គប្បី​ខ្នះខ្នែងស្វែងរក​ការ​សេពគប់​ជាមួយ​បុគ្គល​ជា​បណ្ឌិត ។ ដូច្នេះ ​កិរិយា​សេពគប់​នូវ​បុគ្គល​ដែល​មាន​គតិបណ្ឌិត ជា​មង្គល​ដ៏​ឧត្តម ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login