Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បូជា ច បូ​ជនី​យានំ កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា ។ ​បូជា​ គឺ​ការឱ្យ ឬការគោរព​ប្រតិបត្តិមាន​ពីរ​យ៉ាង​គឺ​៖

​ក​. បូជា​ដោយ​ការ​ឱ្យសម្ភារៈ​ផ្សេងៗ (អាមិសបូជា)។​

​ខ​. បូជា​ដោយ​ការគោរព​ត្រង់ត្រាប់ ស្តាប់​គំនិត យោបល់ និង អនុវត្តតាម (បដិបត្តិបូជា) ​។​

​ការបូជា ជា​ការប្រសើរ ប៉ុន្តែ​បើ​បូជា​ដល់​បុគ្គល​ពាលគ្មាន​គុណធម៌ គ្មាន​សីលធម៌ ក្រៅពី​មិនបាន​ផល​ល្អ​ដល់​ខ្លួនឯងនិងសង្គម​ទៅ ក៏​នៅ​រមែង​បាន​នូវ​ក្តី​អន្តរាយ ក្តៅក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែមទៀត​ផង ជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើក​តម្កើង​សភាវៈ​អាក្រក់ ។ ហេតុនេះ ការបូជា​ត្រូវតែ​ធ្វើឡើង​ដោយ​បញ្ញា គឺ​ធ្វើ​ចំពោះ​បុគ្គល​ដែល​គួរ​គោរពបូជា គឺជា​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពស់ មាន​សីលធម៌​ដ៏​ប្រពៃ តែង​ធ្វើ​នូវ​សេចក្តីសុខ​ចម្រើន ដល់​សង្គម​មនុស្ស​ជា​និច្ច ។ បូ​ជនី​បុគ្គល​ទាំងនេះ មាន​ជាអាទិ៍ ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ មាតា​ បិតា​ គ្រូអាចារ្យ និងអ្នក​ដែល​មាន​គុណូបក្ការៈ​ចំពោះ​ខ្លួន ឬចំពោះ​សង្គម​ជាតិ​ជាដើម ។ ដូច្នេះ​ការគោរព​បូជា​ដល់​បូជនីយ បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login