ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អសេវនា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ។ ព្រះសម្មាសម្ពុទ្ធ បានបង្រៀនថា បុគ្គលពាលមាន៣ជំពូកគឺ ៖
ព្រះពុទ្ធបង្រៀនថា ដើម្បីញ៉ាំងជីវលោកឱ្យបានប្រសើរ បុគ្គលគ្រប់រូបត្រូវតែមានទំនាក់ទំនងល្អជាមួយមនុស្សផងគ្នា ប៉ុន្តែការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថា បើសេពគប់ជាមួយមនុស្សប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទនោះដែរ ។ បុគ្គលពាលទាំង៣ជំពូកនេះ ជាប្រភេទមនុស្សគួរឱ្យខ្លាចជាងអ្វីៗទាំងអស់ ហើយមិនគប្បី សេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះ ក្រៅពីធ្វើឱ្យយើងវិនាសប្រយោជន៍ អសោចកេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិ ខាតពេលវេលា គំនិតប្រាជ្ញាទៅ ថែមទាំងនាំឱ្យយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថា ប្រសិនបើក្នុងលោកនេះ មានតែមនុស្សពីរនាក់ គឺម្នាក់ជារូបអ្នក ហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅសេពគប់ជាមួយបុគ្គលនោះឡើយ ហើយគប្បីនៅតែម្នាក់ឯងដោយរឹងមាំចុះ ។ ការចេះប្រុងប្រយត្ន ហើយចៀសវាងបាននូវការសេពគប់បុគ្គលពាលយ៉ាងណានេះ ជាមង្គលដ៏ឧត្តម ។