ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អនវជ្ជានិ កម្មានិ កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ។ ការងារទាំងឡាយដែលផ្ទុយនឹងអំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌ទាំងឡាយលោកហៅថា ការងារបរិសុទ្ធ ឬសម្មាអាជីវៈ ។ ការងារដែលមិនមានទោសដូចជា ការចិញ្ចឹមមាតា បិតា គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នកកម្សត់ទុគ៌ត ការកសាងសម្បត្តិសាធារណៈមាន ស្ពាន ថ្នល់ សាលារៀនជាដើម និងការចែកចាយសៀវភៅធម៌អាថ៌ ក្បួនច្បាប់ ឬពន្យល់ផ្សព្វផ្សាយនូវចំណេះវិជ្ជាដ៏ល្អនូវធម៌ដ៏ប្រពៃដល់អ្នកដទៃដើម្បីឱ្យគេបានយល់ស្គាល់ខុសត្រូវ ល្អអាក្រក់ ហើយព្យាយាមប្រព្រឹត្តតែអំពើល្អជាដើម ។ ទាំងនេះ គឺជាការងារមិនមានទោស ។ ការប្រព្រឹត្តតែការងារមិនមានទោស ជាមង្គលដ៏ឧត្តម ។