ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អារតី វិរតីបាបា កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ។ ការមិនត្រេកអរក្នុងបាប បានដល់ចិត្តដែលមិនត្រេកអរនៅពេលដឹងឮ ឬឃើញ គេគិត ឬកំពុងធ្វើអំពើអាក្រក់អំពើបាបទាំងឡាយ មានការប្រព្រឹត្តខុសក្នុងកាម ការកុហកកេងប្រវញ្ច ឆបោក និងធ្វើអំពើទាំងឡាយជាអបាយមុខ ឬមានការកាប់សម្លាប់ជីវិត ធ្វើទុក្ខបុកម្នេញ បៀតបៀតក្តីសុខដល់គ្នានឹងគ្នាជាដើមផង ថែមទាំងមានក្តីសង្វេគតក់ស្លុត ចំពោះអំពើទាំងនោះទៀតផង ។ ឯការវៀរចាកបាបបានដល់ការចៀសវាងមិនប្រព្រឹត្តធ្វើនូវអំពើបាបទាំងឡាយដូចដែលបានពោលមកហើយជាដើម ព្រោះមានសទ្ធាជឿជាក់ថា ធ្វើល្អពិតជាបានល្អ ធ្វើអាក្រក់ពិតជាបានអាក្រក់ ។ ដូច្នេះ កិរិយាដែលមិនត្រេកអរក្នុងបាបនិងកិរិយា វៀរចាកបាបយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។