ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣១- តើសមាជិកនៃគណៈកម្មាធិការជាតិណាមួយ ដែលតែងតាំងដោយអនុក្រឹត្យ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
៣២- ច្បាប់តម្រូវឱ្យរក្សាទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងលើកទី១,២,៣,៤,៥ ក្នុងរយៈពេល ១០ឆ្នាំ តើពេលដែលឯកសារទាំងនោះដល់រយៈពេលកំណត់ខាងលើ ត្រូវដុតចោលឫយ៉ាងណា ?
៣៣- តើក្រោយពេលបញ្ចប់ពីតំណែង សាមីខ្លួនអាចសុំដកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលពីអង្គភាពប្រឆាំងអំពើពុករលួយបានដែរឬទេ ?
៣៤- តើការដេញថ្លៃជាការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយដែរឬទេ ?
៣៥- តើមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយត្រូវបានបញ្ជូនទៅសិក្សានៅក្រៅប្រទេស តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ? បើប្រកាសត្រូវធ្វើតាមមធ្យោបាយណា ?
ចម្លើយ
៣១- បើការតែងតាំងនោះគ្រាន់តែជាការតែងតាំង ដើម្បីបន្ថែមលើតួនាទីបច្ចុប្បន្ន មិនបញ្ជាក់ថាមានឋានៈស្មើអ្វីមួយទេនោះ មិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ តែបើមានឋានៈ តួនាទី និងមុខងារច្បាស់លាស់ បុគ្គលនោះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ។
៣២- ច្បាប់តម្រូវឱ្យអង្គភាពប្រឆាំងអំពើពុករលួយ រក្សាទុកឯកសារទាំងនោះក្នុងរយៈពេល ១០ឆ្នាំ តែត្រង់ថាដល់រយៈពេលកំណត់ខាងលើ ឯកសារទាំងនោះត្រូវដុតចោល ឬយ៉ាងណានោះ ច្បាប់មិនបានកំណត់ឱ្យធ្វើយ៉ាងណានោះទេ ។
៣៣- ករណីនេះ សាមីខ្លួនមិនមានសិទ្ធិសុំដកឯកសារនេះបានទេ ព្រោះច្បាប់មិនបានចែងថាត្រូវប្រគល់ឱ្យសាមីខ្លួនវិញឡើយ ។
៣៤- ការងារដេញថ្លៃទាំងឡាយអង្គភាពប្រឆាំងអំពើពុករលួយមានសិទ្ធិចូលរួម ដើម្បីធានាថាការដេញថ្លៃទាំងនោះមានលក្ខណៈត្រឹមត្រូវ។ អង្គភាពអាចចាត់វិធានការស្របច្បាប់ណាមួយក្នុងករណីដែលពិនិត្យឃើញថា ការដេញថ្លៃមានភាពមិនប្រក្រតី។ ក្រុមជនបង្គោលក៏ត្រូវចូលរួមក្នុងកិច្ចការនេះដែរ ។
៣៥- មន្ត្រីខាងលើនេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមន្ត្រីនៅក្នុងស្រុកដែរ។ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចផ្ញើតាមប្រអប់សំបុត្រប្រៃសណីយ៍ ឬស្ថានទូតមកអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់ ដោយកាលបរិច្ឆេទនៃការទទួលឯកសារនេះ គិតចាប់ពីថ្ងៃដែលបុគ្គលនោះបានដាក់ផ្ញើមក។ ឯកសារនេះអាចផ្ញើតាមរយៈក្រុមជនបង្គោលនៃក្រសួងស្ថាប័ននីមួយៗ ព្រោះក្រុមជនបង្គោលជាអ្នកផ្តល់ដំណឹង និងការពារប្រយោជន៍ជូនបុគ្គលទាំងនោះ ។