ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ច្បាប់គំរូនៃឧស្ម័ន ឬសមីការឧស្ម័នបរិសុទ្ធ (ideal gas law)
ច្បាប់គំរូនៃឧស្ម័ន ត្រូវបានឱ្យនិយមន័យតាមរយៈ ការប៉ះទង្គិចរវាង អាតូម ឬម៉ូលេគុល ដែលត្រូវបានគេបន្សុតរួច និងមិនមានអន្តរកម្មរវាងម៉ូលេគុល និងម៉ូលេគុល(ឬ កម្លាំងអន្តរម៉ូលេគុល)។ ផ្នែកមួយដែលគេអាចសន្មត់គឺ ការប៉ះទង្គិចរវាងស៊្វែរ ឬម៉ូលេគុលដែលជល់គ្នា ប៉ុន្តែវាមិនមានអន្តរកម្មរវាងគ្នា និងគ្នានោះទេ។ នៅក្នុងឧស្ម័ន គ្រប់ថាមពលខាងក្នុងមានទម្រង់ជា ថាមពលស៊ីនេទិច ហើយបម្រែបម្រួលថាមពលខាងក្នុង អាស្រ័យទៅនឹងសីតុណ្ហភាព។
នៅក្នុងសមីការឧស្ម័នបរិសុទ្ធ (ច្បាប់គំរូនៃឧស្ម័ន ឬច្បាប់ទំនងនៃឧស្ម័ន) គឺបង្ហាញអំពីទំនាក់ទំនងអថេរ ៣ ដែលក្នុងនោះមាន P:សំពាធ, V:មាឌ និង T:សីតុណ្ហភាព។ ទំនាក់ទំនងរបស់ពួកវា អាចអនុមានពី ទ្រឹស្តីបទស៊ីនេទិច ហើយកំណត់សរសេរដោយ៖
Ideal gas law: PV=nRT=NkT
n ចំនួនម៉ូល
R ថេរសកលនៃឧស្ម័ន = 8.3145 J/mol.K
N ចំនួនម៉ូលេគុល
k ថេរប៊ុលស្មាន់ = 1.38066*10^-23J/K=8.617385*10^-5 eV/K
k=R/NA
NA ចំនួនអាវ៉ូកាដ្រូ = 6.0221*10^23/mol
ច្បាប់ទំនងនៃឧស្ម័នអាចស្រាយឡើងវិញ តាមរយៈ សម្ពាធស៊ីនេទិចនៃម៉ូលេគុលឧស្ម័ន ដែលបុកជាមួយនឹងជញ្ជាំង នៃវត្ថុដែលផ្ទុកវា និងអនុមានពីច្បាប់ញ៉ូតុន។ ប៉ុន្តែក្នុងនោះក៏មាន ស្ថិតិលេខរបស់រូបធាតុ ដែលសម្រេច ថាមពលស៊ីនេទិចមធ្យម នៃម៉ូលេគុលទាំងនោះផងដែរ (R, k, NA ជាស្ថិតិលេខ)។ សីតុណ្ហភាពសមមាត្រ ទៅនឹងថាមពលស៊ីនេទិចមធ្យម, នេះសំអាងលើ គំនិចក្នុងសីតុណ្ហភាពស៊ីនេទិច។ មួយម៉ូល នៃឧស្ម័នបរិសុទ្ធ នៅលក្ខខណ្ឌ STP ស្មើនឹង 22.4 លីត្រ។