ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៦- តើសេនានុព័ន្ធយោធា និងមន្រ្តីការិយល័យពាណិជ្ជកម្មប្រចាំស្ថានទូតកម្ពុជានៅក្រៅប្រទេសត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅតាមក្រសួងដើម ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ?
៣៧- មន្ត្រីដែលមានក្របខ័ណ្ឌដើមនៅក្រសួងផ្សេង តែត្រូវបានតែងតាំងដោយអនុក្រឹត្យជាមន្ត្រីការទូតកម្ពុជាប្រចាំនៅក្រៅប្រទេស តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
៣៨- តើចេតិយត្រូវប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
៣៩- តើចំណូលពីការឈ្នះល្បែងនៅកាស៊ីណូជាចំណូលស្របច្បាប់ដែរឬទេ ?
៤០- តើលុយដែលបានមកពីគ្រឿងញៀនអាចប្រកាសបានដែរឬទេ ?
ចម្លើយ
៣៦- មន្ត្រីទាំងនេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរយៈក្រុមជនបន្ទោលនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រោះការប្រកាសនេះ ដោយសំអាងលើតួនាទីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
៣៧- មន្ត្រីដែលមានក្របខ័ណ្ឌដើមនៅក្រសួងផ្សេង តែត្រូវបានតែងតាំងដោយអនុក្រឹត្យជាមន្ត្រីការទូតកម្ពុជាប្រចាំនៅក្រៅប្រទេសត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះគាត់តែងតាំងដោយអនុក្រឹត្យ ។
៣៨- ចេតិយដែលមិនមានការអនុញ្ញាតឱ្យធ្វើប្លង់កម្មសិទ្ធិ ឬដីសាធារណៈ មិនតម្រូវឱ្យប្រកាសទេតែបើចេតិយនោះ សាងសង់នៅលើដីដែលអាចមានប្លង់កម្មសិទ្ធិ គឺត្រូវប្រកាសតែដី ។
៣៩- យើងត្រូវដឹងពីអត្តសញ្ញាណនៃបុគ្គលនោះជាជនជាតិខ្មែរ ឬបរទេស និងទីកន្លែងដែលកាស៊ីណូនោះស្ថិតនៅ។ ច្បាប់មិនអនុញ្ញាតជនជាតិខ្មែរដែលចូលលេងកាស៊ីណូក្នុងស្រុក ដូចនេះចំណូលរបស់ប្រជាពលរដ្ឋខ្មែរដែលបានមកពីកាស៊ីណូនៅក្នុងស្រុកជាចំណូលខុសច្បាប់ តែបើចំណូលបានមកពីកាស៊ីណូនៅក្រៅប្រទេសដែលច្បាប់បានអនុញ្ញាត ចំណូលនេះជាចំណូលស្របច្បាប់ ។ ឧទាហរណ៍ ចំណូលដែលជនជាតិខ្មែរបានពីការឈ្នះល្បែងនៅកាស៊ីណូ LAS VEGAS សហរដ្ឋអាមេរិក ។ ដូចគ្នានេះដែរ ចំណូលរបស់ជនជាតិបរទេសពីការឈ្នះល្បែងនៅកាស៊ីណូក្នុងស្រុកខ្មែរ ជាចំណូលស្របច្បាប់ ។
៤០- គ្រប់សកម្មភាពចំពោះគ្រឿងញៀនទាំងអស់ត្រូវបានច្បាប់ហាមឃាត់ ដូចនេះលុយដែលបានមកពីគ្រឿងញៀនជាលុយមិនស្របច្បាប់ និងមិនអាចប្រកាសបានទេ ។