Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

និ​វាតោ ច កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន ។ នេះ​បាន​ដល់​ការខិតខំ​ជម្រុះ​នូវ​គំនិត​ដែល​សម្គាល់​ខ្លួនឯង ជាតិ​សាសន៍​ខ្លួន ជាតិ​ត្រកូល​ខ្លួន ពូជ​អម្បូរ​ខ្លួន​ថា​ប្រសើរ​ជាង​គេ ។ ព្រោះ​ថា​ គំនិត​នេះ នឹង​នាំឱ្យ​កើត​អស្មិមានៈ​ក្នុង​ខ្លួន ហើយ​មើលងាយ​អ្នកដទៃ ដែលជា​មូលហេតុ​ឱ្យ​មាន​ការ​ប្រជែង​វាសនានិងជា​ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។ បុគ្គល​ទោះ​មាន​ឋានៈ យសសក្តិ ទ្រ​ព​សម្បត្តិ ចំណេះវិជ្ជាយ៉ាងណាក្តី បើ​ជា​បុគ្គល​ក្រអឺតក្រទម មិន​សង្រួម​ទេនោះ នឹងមិន​ទទួលបាន​ការគោរព​រាប់អាននិងកោត​សរសើរ​ឡើយ ប៉ុន្តែ​បើ​បែរជា​បាន​វិញ​ គឺ​បាន​តែ​ពី​សម្នាក់​ពួក​ជន​ប្លម​ ប្រចុបប្រចែង និងជនពាល​តែប៉ុណ្ណោះ ។ ដរាបណា​គំនិត​ប្រកាន់ពូជសាសន៍​ ជាតិ ត្រកូល និង​អស្មិ​មានៈ​បាន​ត្រូវ​លះបង់​អស់ហើយ ហើយ​ប្រព្រឹត្តធ្វើ​តែ​អំពើ​ល្អ​ ព្រោះក្តី​មិនប្រមាថ ដរាប​នោះ​សេចក្តីសុខចម្រើន​នឹង​កើត​មាន​ជាមិនខាន ។ ដូច្នេះ​ការប្រព្រឹត្ត​បន្ទាបខ្លួន ជា​មង្គល​ដ៏​ឧត្តម ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login