ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១៦- តើមន្ត្រីរាជការយកម៉ោងការងារទៅបម្រើការងារឯកជន តើជាប់ពីបទពុករលួយដែរ ឬទេ ?
១១៧- គ្រូបង្រៀនដែលយកសាលារៀន និងម៉ោងរដ្ឋទៅបង្រៀនក្រៅម៉ោង តើជាអំពើពុករលួយដែរឬទេ ?
១១៨- ការប្រកាសទ្រព្យសម្បត្តិលើកដំបូងមិនបញ្ជាក់ពីប្រភព តើមូលហេតុអ្វីបានជាមិនឱ្យបញ្ជាក់ ?
១១៩- តើប្រធានមន្ទីរតាមបណ្តារាជធានី ខេត្ត តម្រូវឱ្យប្រកាសដែរឬទេ ?
១២០- ការរកស៊ីដែលប្រពន្ធជាអ្នកគ្រប់គ្រង និងឈរឈ្មោះ តើប្ដីត្រូវប្រកាសពីចំណូលនៃការរកស៊ីនេះដូចម្តេច ?
ចម្លើយ
១១៦- មន្ត្រីរាជការយកម៉ោងការងារទៅបម្រើការងារឯកជន គឺក្រុមជនបង្គោលជាអ្នកកំណត់ថាជាអំពើពុករលួយ ឬមិនពុករលួយ ។
១១៧- គ្រូបង្រៀនដែលយកសាលារៀន និងម៉ោងរដ្ឋទៅបង្រៀនក្រៅម៉ោង ក្រុមជនបង្គោលជាអ្នកកំណត់ថាជាអំពើពុករលួយ ឬមិនពុករលួយ ។
១១៨- ការប្រកាសទ្រព្យសម្បត្តិលើកដំបូងមិនបញ្ជាក់ពីប្រភព មានមូលហេតុដូចជា ៖
១១៩- ក្នុងដំណាក់ដំបូងនេះមន្ត្រីរាជការ ដែលត្រូវបានតែងតាំងដោយប្រកាសមិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ ។ ប្រធានមន្ទីរ ក៏ដូចជាមន្ត្រីឯទៀតដែលតែងតាំងដោយប្រកាស និងអាចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលពេលក្រោយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។
១២០- ករណីនេះប្តីមិនចាំបាច់ប្រកាសពីចំណូល ដែលបានមកពីការរកស៊ីនេះទេ ។ ចំណូលនេះជាទ្រព្យសម្បត្តិរបស់ប្រពន្ធ ។