Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១០១- មន្ត្រីចូលនិវត្តត្រូវប្រកាសដំបូង និងប្រកាសមុន ឬក្រោយចូលនិវត្ត តើACU យកឯកសារទាំងពីរមកផ្ទៀងផ្ទាត់ឬទេ ?

១០២- ដីក្នុងសហគមន៍ជនជាតិភាគតិច ត្រូវប្រកាសដែរឬទេ ? ហើយតម្លៃដាក់យ៉ាងដូចម្តេច?

១០៣- ដីដែលទិញលក់មានការទទួលស្គាល់ និងហត្ថលេខាដោយមេឃុំ ឬអភិបាលស្រុក តែជាដីដែលស្ថិតក្នុងទ្រព្យសម្បត្តិរបស់រដ្ឋ តើតម្រូវឱ្យប្រកាសដែរឬទេ ?

១០៤- គ្រឿងអលង្ការដែលរក្សាទុកនៅប្រពន្ធ ហើយបានពាក់ម្តងម្កាល តើត្រូវប្រកាសដែរឬទេ ?

១០៥- ដីមួយកន្លែងជាដីសហកម្មសិទ្ធិរបស់បុគ្គល A និង B , បុគ្គល B មានផ្ទះ តើត្រូវប្រកាសយ៉ាងណា ?

ចម្លើយ

១០១- អង្គភាពប្រឆាំងអំពើពុករលួយមិនមានសិទ្ធិយកឯកសារទាំងនេះមកផ្ទៀងផ្ទាត់គ្នាទេ ។ ឯកសារទាំងនេះអាចពិនិត្យតែក្នុងករណីចាំបាច់នៃស៊ើបអង្កេតអំពើពុករលួយតែប៉ុណ្ណោះ ។

១០២- ដីប្រភេទនេះត្រូវប្រកាស គ្រាន់តែបញ្ជាក់ថាជាដីរបស់សហគមន៍ ។ ចំពោះតម្លៃបញ្ជាក់ក៏បានក្នុងករណីដឹង ឬមិនបញ្ជាក់ក៏បានក្នុងករណីមិនដឹង ។

១០៣- ដីដែលទិញលក់មានការទទួលស្គាល់ និងហត្ថលេខាដោយមេឃុំ ឬអភិបាលស្រុក តែជាដីដែលស្ថិតក្នុងទ្រព្យសម្បត្តិរបស់រដ្ឋ ដូចគ្នានឹងករណីដីកំពុងមានទំនាស់នៅតុលាការ ត្រូវប្រកាសជាដាច់ខាត ។

១០៤- ប្រពន្ធគ្រាន់តែជាអ្នករក្សាទុកទ្រព្យទាំងនោះទេ តែសាមីខ្លួន (ប្តី) ជាម្ចាស់ពិតប្រាកដនៃទ្រព្យ ដូច្នេះត្រូវប្រកាសជាធម្មតា ។

១០៥- ការប្រកាសអំពីដីនេះត្រូវអនុវត្តតាមការលើកឡើងខាងលើ ។ បុគ្គល A និង B ជាសហកម្មសិទ្ធិនៃដី។ មានតែបុគ្គល B ជាម្ចាស់កម្មសិទ្ធិលើផ្ទះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login