Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          ព្រះសម្មាសម្ពុទ្ធដែលជាបរមគ្រូនៃយើងទ្រង់បានទូន្មានប្រៀបប្រដៅដល់ពុទ្ធបរិស័ទទាំងឡាយនាំចេះប្រកាន់យកមាគ៌ារំដោះទុក្ខ ដើម្បីជាគុណប្រយោជន៍នាំមកនូវសុភមង្គលក្នុងគ្រួសារនិងសុខសន្តិភាពក្នុងសង្គមជាតិ ។ ដោយមានគំនិតស្វែងរកសេចក្តីសុខបែបនេះហើយ ទើបមានមតិខ្លះយល់ថា « តណ្ណ្ហាជាដើមហេតុនៃសេចក្តីទុក្ខ » ។​តែមតិខ្លះទៀតយល់ថា « តណ្ហាជាដើមហេតុនៃសេចក្តីសុខ » ។

          តើមតិទាំងពីរខាងលើនេះមួយណាត្រឹមត្រូវជាង ?

          ដើម្បីជាជំនួយដល់ការបកស្រាយមតិប្រធានខាងលើនេះយើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុនសិន ។ តណ្ហា នៅពេលនេះគឹសំដៅទៅលើចំណង់ឬសេចក្តីលោភបំណងនោះបានសម្រេចគេនិងមានសេចក្តីសុខ ។ យ៉ាងនេះហើយបានជាលមានមនុស្សភាគច្រើនតែងតែបំពេញការងាមិនខ្លាចនឿយហត់ឬមិនគិតពីសុខភាពខ្លួនក៏មានដែរ ។ ជាក់ស្តែងក្នុងសង្គមគេសង្កេតឃើញអ្នកស្រាវជ្រាវវិទ្យាសាស្រ្តគឺខិតខំ ស្រាវជ្រាវជាប្រយោជន៍អាចបម្រើមនុស្សជាតិស្របតាមតម្រូវការផ្សេងៗ ។ រីឯគ្រូបង្រៀនតែងមានចំណងអភិវឌ្ឍសមត្ថភាពខ្លួនស្របទៅតាមបរិបទសង្គមហើយខិតខំស្រាវជ្រាវកម្មវិធីសិក្សា និងវិធីសាស្រ្តក្នុងការបង្រៀនដល់សិស្សខ្លួនឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឡងបានទទួលជោគជ័យ ។ ស្ថិតក្នុងឥរិយាបទនេះគាត់ពុំបានគិតពីសុខភាព ឬពេលវេលាសម្រាកនោះឡើយ ។ ចំណែកផលិតករវិញពីមួយថ្ងៃទៅមួយថ្ងៃតែងតែព្យាយាមសិក្សាស្រាវជ្រាវទីផ្សារ ដើម្បីស្វែងយល់ពីតម្រូវការរបស់អតិថិជន ខិតខំផលិតផលិតផលទាំងបរិមាណទាំងគុណភាព ព្រមទាំងតម្លៃឲ្យបានសមស្របក្នុងការប្រើប្រាស់  ។ ចំពោះកីឡាករ ពិធីករសុទ្ធតែមានបំណងចង់ឲ្យមានការគាំទ្រពីសំណាក់អ្នកទស្សនាអ្នកស្តាប់ចំពោះឥរិយាបថខ្លួននៅចំពោះមុខវត្តមានរបស់ទស្សនិកជន ដើម្បីជួយឲ្យខ្លួនកាន់តែមានប្រិយភាពថែមទៀត ។ មិនតែប៉ុណ្ណោះកវីនិពន្ធលន់ចង់បានហួសហេតុមិនចេះស្កប់ស្កល់ ។​រីឯ សេចក្តីទុក្ខ គឹជាសេចក្តីលំបាកគ្រប់យ៉ាងទាំងខាងផ្លូវកាយ និងទាំងខាងផ្លូវចិត្ត ។​ពាក្យថា សេចក្តីសុខ មានន័យថាជាសេចក្តីសុខក្សេមក្សាន្ត សុខស្រួល គឹសុខទាំងចិត្តនិងសុខទាំងកាយ ។ ដូចនេះតាមមតិទីមួយរបស់ប្រធានមានន័យថាសេចក្តីលោភលន់ហួសប្រមាណជាដើមហេតុក្នុងការបង្កើតជាសេចក្តីលំបាកគ្រប់យ៉ាងទាំងផ្លូវកាយទាំងផ្លូវចិត្ត ។ ចំណែកមតិទីពីរចង់បញ្ជាក់ថាសេចក្តីលោភលន់មិនស្កប់ស្កល់ ជាហេតុនាំមកនូវសេចក្តីសុខក្សេមក្សាន្តក្នុងជីវីត ។

          ជាការពិតណាស់ចំពោះមនុស្សគ្រប់រូប រមែងមានចិត្តលោភលន់មិនចេះស្កប់ស្កល់ទោះបីមានទ្រព្យសម្បត្តិធូរធារក៏ដោយក៏គេ​នៅតែមានចិត្តលោភដោយចៀសមិនផុតដែរ ។ ចំណេះបញ្ហានេះបុគ្គលខ្លះតែងច្រណែននិន្ទាឈ្នានីសពីអ្នកដទៃកទោះបីបុគ្គលនោះមានបានដោយសារតែសត្ថភាពខ្លួនគេ យ៉ាងណាក៏ដោយ ។ ហេតុដូចនេះគេក៏រិះរកវិធីគ្រប់យ៉ាងដើម្បីកាច់បំបាក់គេឯងមិនចេះខ្មាសអៀន ។ លើសពីនេះទៀតគេហ៊ានប្រើអាវុធគំរាមកំហែងគេជាដើម ដោយមិនញញើតនឹងច្បាប់ទម្លាប់របស់សង្គមឡើយ ។ យ៉ាងណាមិញក្នុងសង្គមគេតែងសង្កេតឃើញមានបុគ្គលខ្លះឆក់ប្លន់ បាញ់សម្លាប់មនុស្សបរិច្ចាគទោះត្រូវជួបឧបសគ្គយ៉ាងណាក៏ដោយក៏ទ្រង់ នៅតែតស៊ូធ្វើរហូតបានសម្រេច ។ យ៉ាងនេះហើយបានជាព្រះអង្គធ្វើសត្តសតកមហាទាន ដែលជាទានដ៏អស្ចារ្យមុនពេលទ្រង់យាងចេញពីនគរ ។

          សរុបសេចក្តីមកតណ្ហាពិតជាដើមហេតុនៃសេចក្តីសុខប្រាកដមែន ។

          ជារួមតណ្ហាពិតជានាំមកសេចក្តីទុក្ខផងនិងសេចក្តីសុខផង ។ ដោយហេតុថាបើគេមានចំណងដោយការប្រព្រឹត្តនូវអំពើអាក្រក់ នោះប្រាកដជាទទួលបាននូវទុក្ខ ។ តែបើគេមានចំណង់ដោយការប្រព្រឹត្តសេចក្តីល្អនោះ គេនិងបានសេចក្តីសុខជាមិនខាន ព្រោះអំពើដែលគេបានសាងយ៉ាងណានោះ ផលក៏បានទទួលក៏យ៉ាងដូច្នោះដេរ ។

          ឆ្លងតាមការបកស្រាយខាងលើបានបង្ហាញថាមតិនីមួយៗរបស់ប្រធានមានភាពសមស្របម្យ៉ាងម្នាក់តែមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ព្រោះជាមតិដែលឲ្យតម្លៃតាមតែជំហររៀងៗខ្លួនប៉ុណ្ណោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មតិខាងលើនេះចាត់ទុកជាបទពិសោធន៍សម្រាប់បំភ្លឺក្នុងស្មារតីអ្នកសិក្សាអ្នកអានឲ្យចេះស្វែងយល់ពីមូលហេតុនៃទុក្ខពិតប្រាកដដើម្បីកាត់បន្ថួយសេចក្តីលោភលន់មក្នុងការស្វែងរកសខពិតប្រាកដ ។        



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login