Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          គេអាចធ្វើការសិក្សាស្រាវជ្រាវពីអតីតកាលអាស្រ័យដោយពឹងផ្អែកតាមរយៈប្រវត្តិសាស្រ្ត សិលាចរិក ភូមិសាស្រ្ត ឬមួយតាមរយៈអក្សរសិល្ប៍ជាដើមព្រោះតែអក្សរសិល្ប៍មានតួនាទីយ៉ាងសំខាន់ក្នុងការលើកយកជីវភាព​របស់មនុស្សមកឆ្លុះបញ្ចាំងដើម្បីធ្វើឲ្យអ្នកសិក្សាបានស្វែងយល់ពីការពីតនាសម័យកាលនីមួយៗ ។ ដោយមានបំណងក្នុងការសិក្សាស្វែងយល់ដូចខាងលើនេះហើយទើបមានទស្សនមួយបានពោលថា « រឿងទុំទាវបានបង្ហាញឲ្យឃើញពីជិវភាពរាស្រ្តខ្មែរនាសម័យលង្វែក » ។

          តើរឿងទុំទាវបានលើកយកជីវភាពរាស្រ្តខ្មែរមកឆ្លុះបញ្ចាំងយ៉ាងណាខ្លះ ?

          ដើម្បីជាជំនួយដល់ការបកស្រាយកទស្សនប្រធានខាងលើយើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។ រឿង ទុំទាវ ជាចំណងជើងរឿងដែលអ្នកនិពន្ធឡើងដោយភិក្ខុសោមហើយនិយាយពីប្រវត្តិស្នេហាដ៏ឈឺចាប់របស់យុវជនខ្មែរក្រោមរបបសក្តិភូមិនាសម័យលង្វែក ។ រីឯ ជីវភាព គឹជាភាពនៃការរស់នៅ ការចិញ្ចឹមជីវីតរបស់មនុស្ស ។ ហើយ សម័យលង្វែក ​គឺសំដៅទៅលើសម័យកាលមួយដែលមាននៅក្នុងប្រវត្តិសាស្រ្តខ្មែរដែលប្រទេសកម្ពុជាកំពុងតែកើតមានចម្បាំងជាច្រើនលើកច្រើនសារទៀតផង ។ តាមគំនិតប្រធានមានន័យថារឿងទុំទាវដែលនិពន្ធដោយកវីសោម បានបង្ហាញឲ្យឃើញពីការរស់នៅរបស់ប្រជារាស្រ្តខ្មែរនាសម័យលង្វែក ។

          ជាកាពិតណាស់រឿងទុំទាវបានបង្ហាញឲ្យឃើញពីជិវភាពរាស្រ្តខ្មែរនាសម័យលង្វែកព្រោះអក្សរសិល្ប៍មាននាទីសំខាន់ក្នុងការផ្តិតយកជិវភាពសង្គមនៅសម័យកាលណាមួយមកឆ្លុះបញ្ចាំងឬបង្ហាញឲ្យអ្នកសិក្សាបានស្គាល់ ។ ការឆ្លុះបញ្ចាំងនេះប្រព្រឹត្តទៅដោយផ្អែកលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដែលជាសសរស្តម្ភក្នុងការទ្រទ្រង់សង្គមជាតិនីមួយៗ ។ យ៉ាងណាមិញក្នុងរឿងទុំតាវកុំវីនិពន្ថក៏បានលើកយកការគ្រប់គ្រងនៅសម័យលង្វែកមកបង្ហាញឲ្យឃើញថាសម័យនោះប្រព្រឹត្តដោយប្រើអំណាចផ្តាច់ការចាប់តាំងពីថ្នាក់កំពូលហូតដល់ថ្នាក់មូលដ្ឋាន ។ ដូចនេះអំណាចព្រះរាជាឬអំណាចស្តេចផែនដី គឹរាមាបានអនុវត្តន៍មកលើអ្នកក្រោមបង្គាប់ជាអំណាចផ្តាច់ការសុទ្ធសាធ ។ដូចជាក្នុងការកាត់ទោសអរជូនម៉ឺនងួនដោយសារតែអរជូនប្រមាថទ្រង់ គឹហ៊ានយកទុំទៅសម្លាប់ ដែលហាក់បីដូចជាមិនគោរពតាមព្រះរាជបញ្ជារបស់ទ្រង់ដែរ ។ ​ការដាក់ទោសប្រហារជិវីតដោយជិកកប់ត្រឹមកហើយរាល់នឹងរនាស់លើក្បាលទាំងរស់ នោះជាអំពើអមនុស្សធម៌មួយហើយតែទ្រង់បាន « ធ្វើទុក្ខធ្វើទោសឲ្យអស់សូន្យ សណ្តានបងប្អូនបញ្ចូលងារ ... » នោះចាត់ទុកជាអំពើដ៏ឃោរឃៅមួយមកលើអ្នកតត្បូងឃ្មុំទាំងមូល ។ ដោយហេតុថាអ្នកទាំងនោះមិនមែនជាអ្នកផ្សំគំនិតជាមួយម្តាយទាវ អរជូន និងម៉ឺនងួន ហើយអំពើនោះចាត់ទុកជាអំពើព្រៃផ្សៃបំផុត ។ ទន្ទឹមនិងអំណាចព្រះរាជាគឺមានអំណាចស្តេចត្រាញ់ ឬអំណាចចៅហ្វាយខេត្តត្បូងឃ្មុំ ។ ដូចកវីបានពណ៌នា « ឧកញ៉ាអរជូនមួនមាំពេក ធម្មតាក្រោមមេឃទាបជាងភ្នំ មានឬទ្ធិអំណាចឥតជំនុំ កាប់ចាក់វាយដំពុំប្រណី » ​។ មានន័យថាអំណាចស្តេចត្រាញ់នៅពេលនោះគេអាចកាប់សម្លាប់បុគ្គលណាមួយដោយពុំបាច់ជំនុំជំរះក្តីននោះឡើត ដូចទុំជាដើម ។ រីឯអំណាចគ្រួសាវិញបានបង្ហាញតាមរយៈម្តាយទាវ ដែលបង្ខំទាវឲ្យរៀបការនិងម៉ឺនងួនថា « មិនដែលសោះឡើយទាវអើយនំ ច្រឡើសបើសធំម្តេចជាងនាឡិ កូនគោកាចកៀចដោយព្រៃវាល រោលរាលឈឺខ្លូនជូនដល់ស្លាប់ » បានសេចក្តីថា មេគ្រួសារមានសិទ្ធិគ្រប់យ៉ាងក្នុងការសម្រេចទៅលើជោគវាសនាកូន ។ ទាំងអស់នេះសុទ្ធតែជាអំណាចផ្តាច់ការ ទោះបីមានរូបភាពផ្សេងៗគ្នាក៏ដោយ ក៏មានខ្លឹមសារផ្តាច់ការដូចគ្នាដែរ ។ ក្រៅពីការគ្រប់គ្រងកវីក៏បានបង្ហាញពីវិស័យសេដ្ឋកិច្ចផងដែរ នៅក្នុងស្នាដៃដដែលនេះគឺប្រជារាស្រ្តសម័យលង្វែកបានប្រកបមុខរបរកសិកម្ម​ដើម្បីចិញ្ចឹមជីវីត ។ ដូចជានេនទុំនិងនេនពេជ្របាននាំគ្នាយកតោកទៅដូរស្រូវនៅត្បូងឃ្មុំ ។ គេអាចនិយាយបានថាក្រៅពីទុកបរិភោគស្រូវនេះក៏ជាផលិតផលមួយដ៏សំខាន់ក្នុងសម័យលង្វែកគឹគេអាចចរាចរណ៍ជំនួសរូបីប័ណ្ណក្នុងវិស័យពាណិជ្ជកម្មផងដែរ ។ មិនតែប៉ុណ្ណោះការដឹកជញ្ជូននៅសម័យលង្វែកគេអាចធ្វើដំណើរតាមផ្លួវគោកក្នុងការដឹកនាំយកផលិតផលទៅលក់តាមស្រុកនីមួយៗ ប្រព្រឹត្តទទៅតាមរយៈរទេះគោឬគេក៏អាចធ្វើដំណើរតាមផ្លូវទឹកដោយមធ្យោបាយទូកបានផងដែរ ។ដូចករណីនាងទាវទៅលង្វែកឬទុំមកត្បូងឃ្មុំសុទ្ធតែជិះទូកដោយឆ្លងកាត់ភូមិស្រុកមួយចំនួននៅតាមជួរមាត់ទន្លេ ។ លើពីនេះទៀតក្នុងងវិស័យដដែលនេះគេសង្កេតឃើញមានផ្សារលក់ដូរ ជាសម្ភារផ្សេងៗក្នុងស្រុក ។ ដូចជានាងទាវពេលធ្វើដំណើរទៅលង្វែកក៏ឆ្លៀតឡើងផ្សារនៅភ្នំពេញ ៕​ចំពោះវិស័យវប្បធម៌វិញត្រូវបានកវីលើកយកមកបង្ហាះដែរគឺសម័យនោះរាស្រ្តខ្មែរនិយមទៅលើការទស្សន៍ទាយ កម្មផល និងមន្តអាគម ។ ដូចជាទុំពេលវិលមកពីត្បូងឃ្មុំវិញក៏សុំលាលោកគ្រូសឹក តែលោកគ្រូមិនឲ្យសឹក ព្រោះទំនាយត្រូវស្លាប់ ហើយទុំក៏សម្រេចចិត្តលួចសឹកម្នាក់ឯងដោយចោទថាស្នេហានេះកើតមានមកពីកម្ម ទីបំផុតក៏ត្រូវស្លាប់ដចជើងលេខនោះប្រាកដមែន ។ មួយវិញទៀតទុំក៏បានសេកប្រេងម្សៅ បន្ទាប់​ពីបានទទូលគ្រឿងបរិក្ខារពីនាងទាវរួចមក ដោយរំលឹកដល់សារិកា លិនថោង ករវឹកសម្ពលីមណីចិន្តា  ។ ចំណែកប្រពៃណីទំនៀមទម្លាបវិញកវីក៏បានឆ្លុះឲ្យឃើញបន្ថែមទៀតថាខ្មែរឃើងតម្រូវឲ្យកូនស្រីពេញវ័យត្រូវចូលម្លប់ដើម្បីសិក្សាវិជ្ជាគេហកិច្ចត្រៀមខ្លួនកសាងគ្រួសារនាពេលអនាគត ។ ជាក់ស្តែងនាងទាវដែលត្រូវនៅក្នុងម្លប់ដោយបំពេញនានាតាមការបង្ហាត់បង្រៀនពីម្តាយ ។ ចំពោះកូនប្រុសវិញត្រូវបួសរៀននៅតាមវត្តអារាម ដែលមានលោកគ្រូឧបជ្ឈាយ៍ជាអ្នកបង្ហាត់បង្រៀន ៕ ដូចជាទុំនិងពេជ្រត្រូវបួសរៀននៅវត្តវិហារធំនិងត្រូវសិក្សាទាំងធម៌អាថ៌ទាំងអក្សរសាស្រ្តព្រមទាំងវិជ្ជាជិវៈដើម្បីឲ្យមានអាជីពនៅក្រោយពេលលាចាកសិក្ខាបទ ។ រីឯពិធីចូលស្តីដណ្តឹងវិញគឺមិនពេលរៀបមង្គលការខ្មែរតម្រូវឲ្យកូនប្រុសចូលស្តីដណ្តឹងកូនស្រីមុនសិនទោះបីកូនប្រុសស្ថិតក្នុងត្រកូលណាក៏ដោយ ។ដូចជាអរជូនដែលជាចៅហ្វាយខេត្តត្បូងឃ្មុំបានចាត់ឲ្យអ្នកផ្លូវចៅមហាចូលចែវចូវស្តីដណ្តឹងនាងទាវដែលមានបណ្ណការហែហមទៅជាមួយផង ហើយពិធីមង្គលការបានប្រព្រឹត្តទៅនៅគេហដ្ឋានខាងស្រី ដោយធ្វើកិច្ចទៅតាមពិធីផ្សេងៗដែលជាទំនៀមទម្លាប់ខ្មែរ ។​

          សរុបសេចក្តីមករឿងទុំទាវពីរជាបានបង្ហាញឲ្យឃើញពីជិវភាពរាស្រ្តខ្មែរនាសម័យលង្វែកពិតប្រាកដមែន ហើយការបង្ហាញបែបនេះគឹជាការបង្ហាញមពីលក្ខណៈខ្មែរពិតៗ ។

          ឆ្លងតាមការបកស្រាយខាងលើនេះបានបង្ហាញឲ្យឃើញថាទស្សនប្រធានផ្សារភ្ជាប់ទៅនឹងតម្លៃតថៈមួយក្នុងអរិយធម៌ដ៏សម្បូរបែបរបស់ជនជាតិខ្មែរដែលមានតាំងពីបុរាណកាលមកម្ល៉េះ ។ ជាងនេះទៅទៀតទស្សនខាងលើក៏បានរួមចំណែកអប់រំដល់កូនខ្មែរជំនាន់ក្រោយឲ្យស្គាល់ពីតម្លៃវប្បធម៌ជាតិនិងមោទនភាពជាតិព្រមទាំងឲ្យយើងចេះថែរក្សានិងការពារមរតកជាតិនេះឲ្យបានគង់វង្សស្ថិតស្ថេរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login