ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១០៦- លេខទូរស័ព្ទដែលនឹងត្រូវប្រើថ្ងៃក្រោយ ក្រោយការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកដំបូង តើត្រូវប្រកាសយ៉ាងដូចម្តេច ?
១០៧- មន្ត្រីដែលជាទីប្រឹក្សា និងជំនួយការអមអគ្គលេខាធិការដ្ឋានរដ្ឋសភាមិនបានតែងតាំងដោយអនុក្រឹត្យ ឬព្រះរាជក្រឹត្យទេ គ្មានឋានៈស្មើអ្វី តែទទួលបៀវត្សស្មើនឹងឋានៈរដ្ឋលេខាធិការប្រមាណ ២លានរៀល ក្នុងមួយខែ តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?
១០៨- តើមេធាវីអាចត្រូវបានចោទប្រកាន់ និងជាប់ទោសពីបទល្មើសពុករលួយដែរឬទេ ?
១០៩- តើមានច្បាប់ណាផ្សេងទៀតដែលអាចយកមកអនុវត្តចំពោះបទល្មើសពុករលួយបាន នៅពេលដែលច្បាប់ព្រហ្មទណ្ឌអន្តរកាលលែងមានអានុភាពអនុវត្ត ?
១១០- តើការដឹងគុណចំពោះអ្នកណាម្នាក់ ឬការជូនជាសារគុណទៅអ្នកណាម្នាក់អាចចាត់ទុកជាអំពើពុករលួយដែរ ឬទេ ?
ចម្លើយ
១០៦- សាមីខ្លួនប្រកាសលេខទូរស័ព្ទណាដែលកំពុងប្រើប្រាស់។ លេខទូរស័ព្ទដែលប្រើប្រាស់ក្រោយការប្រកាសលើកដំបូង ត្រូវប្រកាសពេលប្រកាសលើកក្រោយ ។
១០៧- មន្ត្រីជាទីប្រឹក្សា ឬជំនួយការអមអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលតែងតាំងដោយសេចក្តីសម្រេចរបស់ប្រធានរដ្ឋសភា តែទទួលបៀវត្សពីរដ្ឋរហូតដល់ ២លានរៀល ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ។
១០៨- បុគ្គលណាក៏ដោយឱ្យតែប្រព្រឹត្តបទល្មើសណាមួយឱ្យតែមានចែង នៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ទោះជាបុគ្គលនោះជាមេធាវីក្តី ក៏ត្រូវទទួលរងនូវការចោទប្រកាន់ និងទណ្ឌកម្មនៃបទល្មើសពុករលួយ ។
១០៩- ច្បាប់ព្រហ្មទណ្ឌអន្តរកាលនៅតែបន្តអានុភាពអនុវត្តដរាបណាបញ្ញត្តិនៃបទល្មើស ដែលមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមិនទាន់ត្រូវបានចូលជាធរមាន ។
១១០- ការដឹងគុណចំពោះអ្នកណាម្នាក់ ឬការជូនជាសារគុណទៅអ្នកណាម្នាក់ ករណីនេះមិនមែនជាអំពើពុករលួយទេ កាលណាមិនមានអត្ថប្រយោជន៍តបស្នងមកវិញ ។