Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១១- នៅពេលមានការផ្លាស់ប្តូរ ឬលក់អចលនទ្រព្យដែលបានប្រកាសរួច តើគួរធ្វើរបៀបណា ?

១១២- ទាក់ទងនឹងមាត្រា២៥ កថាខណ្ឌទី៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ តើទាំងតំណាងអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ដទៃទៀត អាចបញ្ជូនសំណុំរឿងបទល្មើសពុករលួយទៅអង្គភាពប្រឆាំងអំពើពុករលួយ ?

១១៣- ការប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវចាត់ទុកជាការសម្ងាត់ខ្ពស់បំផុត ប៉ុន្តែបើព័ត៌មាននៃទ្រព្យសម្បត្តិនេះត្រូវលេចចេញទៅជាសាធារណៈ តើស្ថាប័នណាទទួលខុសត្រូវ ? ហើយសាមីជនរងគ្រោះមានសិទ្ធិប្តឹងទារសំណងបានដែរឬទេ ?

១១៤- អចលនវត្ថុ (ដីធ្លី) ទិញនៅខេត្តឆ្ងាយ ហើយដាក់ឈ្មោះបងប្អូនដែលស្នាក់នៅតំបន់នោះ តើយើងគួរប្រកាសដូចម្តេច ?

១១៥- តើខ្លឹមសារនៃមាត្រា២០ និងមាត្រា៣៩ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានលក្ខណៈទាក់ទងគ្នាដូចម្តេចដែរ ?

ចម្លើយ

១១១- សាមីខ្លួនត្រូវប្រកាស តាមការជាក់ស្តែងអំពីការផ្លាស់ប្តូរ ឬលក់ទ្រព្យសម្បត្តិទាំងនោះ នៅពេលប្រកាសបន្ទាប់ទៀត ។

១១២- អាចបញ្ចូន ។ ច្បាប់តម្រូវឱ្យអង្គភាពទាំងឡាយដែលដឹងពីហេតុការណ៍នៃរឿងពុករលួយ ត្រូវរាយការណ៍ជូនអង្គភាព ឬការិយាល័យប្រឆាំងអំពើពុករលួយរាជធានី-ខេត្ត ។

១១៣- ច្បាប់តម្រូវឱ្យអង្គភាពប្រឆាំងអំពើពុករលួយរក្សាសំណុំឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទុកជាការសម្ងាត់ខ្ពស់បំផុត។ រូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តិបទល្មើសនឹងទទួលទោសតាមច្បាប់កំណត់ ។

១១៤- សាមីខ្លួនប្រកាសដីធ្លីទាំងឡាយណា ដែលមានឈ្មោះផ្ទាល់របស់ខ្លួន បើឈ្មោះរបស់អ្នកដទៃមិនប្រកាសទេ ទោះបីខ្លួនជាចំណាយប្រាក់ដើម្បីទទួលបាននូវដីធ្លីនេះក៏ដោយ ។

១១៥- មាត្រា ២០ បានចែងថាឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវរក្សាទុកជាការសម្ងាត់ខ្ពស់បំផុត ចំណែកឯមាត្រា ៣៩ បានចែងថាបុគ្គលណាដែលធ្វើឱ្យធ្លាយនូវប្រភពព័ត៌មានស្តីអំពីអំពើពុករលួយនឹងត្រូវបានផ្តន្ទាទោស ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login