ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ព្រហ្មចរិយញ្ច កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ។ នេះបានដល់កិរិយាព្យាយាមប្រព្រឹត្តសីលធម៌ដ៏ប្រសើរ ទាំង ៨ យ៉ាងគឺ៖ មិនសម្លាប់ជីវិតសត្វ១ មិនលួចប្លន់១ មិនប្រព្រឹត្តស្នេហា១ មិនភូតកុហក១ មិនផឹកទឹកស្រវឹង១ មិនបរិភោគពេលរសៀលនិងយប់១ មិនរាំច្រៀង លេងភ្លេង និងមិនតុបតែងកាយដោយគ្រឿងអលង្ការ១ មិនប្រើប្រាស់សម្ភារៈអង្គុយនិងដេកក្នុងទីដ៏ប្រសើរពេក១ ។ នេះគឺជាការប្រព្រឹត្តសង្រួមកាយ វាចា ចិត្តយ៉ាងប្រពៃ ដែលមានប្រយោជន៍ដល់ខ្លួនឯង ព្រោះបានធ្វើចិត្តឱ្យបានស្ងប់ស្ងាត់និងមានប្រយោជន៍ដល់សង្គមជាតិ ព្រោះមិនបានរំខាននិងបៀតបៀនសង្គមជាតិ ។ ដូច្នេះ កិរិយាប្រព្រឹត្តនូវព្រហ្មចរិយាធម៌ជាមង្គលដ៏ឧត្តម ។