ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- ចូររៀបរាប់ដោយសង្ខេបអំពីស្ថានភាពចំណូលពន្ធនៅកម្ពុជា ?
១៧- តើអគ្គនាយកដ្ឋានពន្ធដារមានបេសសកម្មអ្វីខ្លះ ?
១៨- តើអគ្គនាយកដ្ឋានពន្ធដារមានភារៈកិច្ចអ្វីខ្លះ ?
១៩- តើមានមធ្យោបាយអ្វីខ្លះ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារ ?
២០- តើមន្រ្តីសវនកម្មពន្ធដារត្រូវធ្វើដូចម្តេចដើម្បីជួយបង្កើនប្រាក់ចំណូលពន្ធ ?
ចម្លើយ
១៦- កម្ពុជាមានអត្រាចំណូលពន្ធធៀបនឹងផលិតផលក្នុងស្រុកសរុបទាបជាង នៅប្រទេសដទៃទៀតនៅលើពិភពលោកគឺប្រមាណ៨.៤ភាគរយនៃផ.ស.សនៅឆ្នាំ១៩៩៦ និង៨.៦ភាគរយនៃផ.ស.សនៅឆ្នាំ២000 ។ កាលនោះជាង៨០% នៃ ប្រាក់ចំណូលពន្ធសរុបបានមកពីពន្ធនាំចូល ប៉ុន្តែតួរលេខនៅក្នុងកំឡុង ឆ្នាំ២០១០ បានបង្ហាញថាប្រាក់ចំណូលពន្ធក្នុងស្រុកសរុប (ពន្ធដារ) មានចំណាយធំជាងវិញ ។ អគ្គនាយកដ្ឋានពន្ធដារនៅកម្ពុជា អនុវត្តការយកពន្ធតាមរបបស្វ័យប្រកាស និងរបបម៉ៅការ។ របបស្វ័យប្រកាសអនុវត្តទៅលើសហគ្រាសធំ និងមធ្យម ហើយមានចំណែកជាង៨០%នៃចំណូលពន្ធសរុប ខណៈពេលដែលចំណូលពន្ធជារបបម៉ៅការ ដែលអនុវត្តទៅលើសហគ្រាសធន់តូចមានចំណែកតិចជាង២០ភាគរយនៃចំណូលពន្ធសរុប ។ ហេតុនេះរដ្ឋត្រូវអនុវត្តកំណែទំរង់ពន្ធឱ្យមានប្រសិទ្ធភាព ពិសេសត្រូវឱ្យមានចំណូលពន្ធកើនឡើងប្រមាណ១% ជារៀងរាល់ឆ្នាំ ។
១៧- អគ្គនាយកដ្ឋានមានបេសសកម្មធ្វើឱ្យសម្រេចការអនុវត្តច្បាប់ និងបទបញ្ញតនានាស្តីពីពន្ធដារដូចជា ៖
១៨- ភារៈកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារមានដូចតទៅ ៖
១៩- មធ្យោបាយដើម្បីពង្រឹងសមត្ថភាពរបស់អគ្គនាយកដ្ឋានពន្ធដាររួមមាន ៖
២០- បច្ចុប្បន្នមានភស្តុតាងជាច្រើនបង្ហាញថា មានសហគ្រាសជាច្រើនបានប្រកាសថា ត្រូវមានការវាយតម្លៃឡើងវិញនូវអគ្គនាយកដ្ឋានពន្ធដារ ចំពោះការប្រមូលចំណូល-ចំណាយរបស់សហគ្រាស ។ ប្រការនេះ បានធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធមួយចំណែកធំ ។ ប្រការនេះទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់ ពិសេសការងាររបស់មន្ត្រីសវនកម្មពន្ធដារដែលមានតួនាទីត្រួតពិនិត្យ និងវាយតម្លៃលើការប្រកាសចំនូលចំណាយ ហើយជំរុញឱ្យមានការហូតពន្ធ និងការដាក់ពិន័យចំពោះសហគ្រាសដែលបានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ស្តីពីសារពើពន្ធ និងច្បាប់ពាក់ព័ន្ធដទៃទៀត ។ មន្រ្តីសវនកម្មពន្ធដារត្រូវមានផែនការ សវនកម្មតាមសហគ្រាស វិធីសាស្រ្តក្នុងការជ្រើសរើសអ្នកជាប់ពន្ធដែលត្រូវធ្វើសវនកម្មពន្ធដារ និងបច្ចេកទេសជាក់លាក់នានា ដើម្បីពិនិត្យមើលលើទិន្នន័យ ធ្វើការស្រាវជ្រាវ និងវិភាគ ធ្វើផែនការផ្ទៀងផ្ទាត់ និងគ្រប់គ្រងហានិភ័យ ។ ជាមួយនេះ មន្ត្រីសវនកម្មពន្ធដារ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់សារពើពន្ធ និងច្បាប់ពាក់ព័ន្ធនានា ហើយពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតចំពោះការត្រួតពិនិត្យ និងវាយតម្លៃទៅលើការប្រកាសចំណូលចំណាយរបស់សហគ្រាស ។