Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          នៅក្នុងសកលលោកយើងនេះគេសង្កេតឃើញប្រទេសដែលនៅភូមិផងក្បែរបងជាមួយគ្នាតែងតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកមកលើគ្រប់វិស័យ ។ ក្នុងនោះដែរគេសង្កេតឃើញការប្រើប្រាស់ភាសាខ្មែរភាគច្រើនបានខ្ចីមកភាសាបាលីសំស្ក្រឹត ដែលជាហេតុនាំឲ្យមានទស្សនៈមួយពោលថា « ភាសាបាលី សំស្ក្រឹតជាម្តាយនៃភាសាខ្មែរ » ។

          តើមតិខាងលើនេះត្រឹមត្រូវដែរឬទេ  ?

          ដើម្បីជាជំនួយក្នុងការបកស្រាយវែកញែករកឲ្យឃើញច្បាស់នូវទស្សនៈខាងលើជាបឋមយើងត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។ ភាសា គឺជាពាក្យឬសម្តីដែលប្រើសម្រាប់ទាក់ទងគ្នា ឬសម្តែងមនោសសញ្ជេតនាប្រាប់គ្នាទៅវិញទៅមក ។ ម្តាយ ជាអ្នកបង្កើតឬជាអ្នកឲ្យកំណើត ។​តាមន័យរបស់ប្រធានខាងលើ គឺភាសាបាលី សំស្ក្រឹតជាអ្នកឲ្យកំណើតដល់ភាសាខ្មែរ ។​

          តាមទស្សនៈដែលថាភាសាបាលី សំស្ក្រឹតជាម្តាយនៃភាសានោះគឺពិតជាប្រាកដណាស់ព្រោះថាភាសាបាលីសំស្ក្រឹតមានដើមកំណើតនៅឥណ្ឌាហើយបើតាមប្រវត្តិសាស្រ្តខ្មែរឃើញថាខ្មែរមានទំនាក់ទំនងជាមួយឥណ្ឌាតាំងពីសតវត្សទីមួយមកម្ល៉េះ ។ ដូច្នេះឥណ្ឌាប្រាកដជាបាននាំភាសាបាលី សំស្ក្រឹតមានកម្រិតខ្ពស់ និងបរិមាណច្រើនណាស់ក្នុងភាសាខ្មែរយើង ទាំងភាសានិយាយនិងសរសេរ ។ ឧទាហរណ៍សិលាចារឹករបស់ខ្មែរសុទ្ធតែសរសេរជាភាសាបាលី សំស្ក្រឹតរី​​​​​ឯការប្រាស្រ័យទាក់ទងគ្នានៅសម័យមុនគឹយកភាសាបាលីសំស្ក្រឹតជាភាសាយាន ឬភាសាផ្លូវការទៀតផង ។ រហូតមកដល់បច្ចុប្បន្ននេះភាសាបាលីសំស្ក្រឹតនៅតែមានឥទ្ធិពលលើភាសាខ្មែរភាគច្រើនដដែល ។​ឧទាហរណ៍ ស្ថាប័ត្យកម្ម វប្បធម៌ ឯករាជ្យ សិល្ប៍ ... ។ មិនតែប៉ុណ្ណោះនៅតាមវត្តអារាម្ការប្រើប្រាស់ភាសាបាលីសំស្ក្រឹតនៅតែពេញនិយម គឺព្រះសង្ឃសូត្រធម៌ជាភាសាបាលីសំស្ក្រឹតទោះសម្រាប់សម្រាយជាខ្មែរក៏នៅតែសូត្រជាភាសាបាលីសំស្ក្រឹតដូចមុនដដែល ។ ភស្តុតាងមួយទៀតនោះគឹផ្អែកទៅលើការស្រាវជ្រាវធំៗអន្តរជាតិដូជជា លោក J.Tau Pan ថា ភាសាបាលី សំស្ក្រឹតជាមាតានៃភាសាខ្មែរ ។​សរុបសេចក្តីមកផ្អែកលើភស្តុតាងខាងលើនេះបានបង្ហាញយ៉ាងច្បាស់ថាភាសាបាលី សំស្ក្រឹតពិតជាមាតានៃភាសាខ្មែរមែន ។

          ផ្ទុយទៅវិញបើយើងពិនិត្យឲ្យល្អិតល្អន់ម៉ត់ចត់ជាងនេះទៅទៀតឃើញថាភាសាបាលីសំស្ក្រឹតពុំមែនជាមាតានៃភាសាខ្មែរទេ ។ និយាយដូចនេះព្រោះថាភាសាខ្មែរមានដើមកំណើតតាំងពីយូរលង់ណាស់មកហើយគឺតាំងពីកំណកំណើតមនុស្សខ្មែរមកម្ល៉េះ គឹប្រមាណ៥០០០ឆ្នាំមុនគ.ស ។ លើសពីនេះទៀត ភាសាខ្មែរត្រវបានពួកភាសាវិទូចាត់ចូលក្នុងអំបូរភាសាធំៗគឺអំបូរ ខ្មែរមន ខុសពីភាសាបាលីសំស្ក្រឹតរបស់ឥណ្ឌាស្ថិតនៅក្នុងអំបូរ ឥណ្ឌូអឺរ៉ុប ។ ដូចនេះដែរភស្តុតាងដែលយើងហ៊ានកំណត់ច្បាស់ថាភាសាបាលីសំស្ក្រឹ្តមិនមែនជាម្តាយនៃភាសាខ្មែរ គឹនៅត្រង់ភាសាខ្មែរមានលក្ខណៈពិសេសប្លែកពីបាលីសំស្ក្រឹតមិនមែនជាម្តាយនៃភាសាខ្មែរ គឹនៅត្រង់ភាសាខ្មែរមានលក្ខណៈពិសេសប្លែកពីបាលីសំស្ក្រឹតដូចជា ក្នុងការបន្លឺសម្លេង ភាសាខ្មែរគ្មានការលើកដាក់សំលេងតេ ហើយមានចំនួនព្យាង្គតិច ( ពីរព្យាង្គ យ៉ាងច្រើន ) ខុសពីភាសាបាលីសំស្ក្រឹតមានចំនួនព្យាង្គច្រើណន ( បួន ឬប្រាំព្យាង្គ ) ។ ចំណែកស្រៈនិងព្យញ្ជនៈមានមូលភេទ អ អ៊ ហើយមានស្រៈកប់តួនៅក្នុងព្យាង្គទៀតផង ។ លក្ខណៈពិសេសមួយទៀតគឺការបង្កើតពាក្យខ្មែរមានប្រើវិធីកំលាយដោយផ្នត់ដើម និងផ្នត់ជែក និងវិធីបន្សំ ។ ឧទាហរណ៍ កើត > បង្កើត,កំណើត,ខ្នើត ... ។ ចំពោះលិង្គនិងវចនៈវិញភាសាខ្មែរគ្មានទេ ប៉ុន្តែយើងប្រើពាក្យសម្គាល់ដូចជា ញី ឈ្មោល... ។ ម្យ៉ាងវិញទៀតភាសាខ្មែរក៏គ្មានក្បូនសម្ព័ន្ធងាយស្រួលក្នុងការបង្កើតប្រយោគព្រមទាំងមិនមានវិភក្តិដូចជាភាសាបាលីសំស្ក្រឹតទេ ។ ប្រការសំខាន៉គឺភាសាខ្មែរមានការវិវត្តិចំនួន៣ដំណាក់កាលមកហើយ គឺភាសាខ្មែរបុរាណ ( ចាប់ដើមកំណើតមនុស្សខ្មែរ រហូតដល់សតវត្សទី១៥ ) ភាសាខ្មែរកណ្តាល ( ចាប់ពីសតវត្សទី១៦ រហូតដល់សតវត្សទី១៩ ) និងភាសាបច្ចុប្បន្ន ( ចាប់ពីសតវត្សទី២០ រហូតមក ) ។ សរុបសេចក្តីមកភាសាបាលីសំស្ក្រឹតមិនមែនជាភាសាមេនៃភាសាខ្មែរនោះទេ គឺភាសាខ្មែរជាអត្តសញ្ញាណរបស់ខ្មែរនិងស្ថិតនៅជាប់និងព្រលឹងរបស់ខ្មែរជារៀងរហូតដែលគ្មានបរទេសណាមកបំភ្លៃបានឡើយ ។ 

          ឆ្លងតាមការបកស្រាយវែកញែកត្រួសៗមកយើងឃើញថាមតិស្របមិនទាន់ត្រឹមត្រូវទេព្រោះភាសាបាលីសំស្ក្រឹតគ្រាន់តែជាកំចឹបង្គ្រាប់កង្វះខាតតែប៉ុណ្ណោះ ។ ម្យ៉ាងទៀតការប្រើប្រាស់ត្រូវបានយកមកច្នៃជាលក្ខណៈខ្មែរពិតៗ ។ ឯមតិផ្ទុយវិញពិតជាត្រឹមត្រូវព្រោះយើងបានបង្កើតភាសាដោយខ្លួនឯងតាំងពីខ្មែរមិនទាន់ទទួលវប្បធម៌ពីឥណ្ឌាមកម្ល៉េះ ។ ហើយ​ការយកភាសាបាលំសំស្ក្រឹតក៏ត្រូវកែសម្រួលដើម្បីតម្រូវតាមទស្សនៈខ្មែរទាំងសូរសព្ទ និងរូបសព្ទ ។

          ជាយោបល់បញ្ចប់មតិរបស់ប្រធានដែលបានលើកឡើងមិនត្រឹមត្រូវទេព្រោះភាសាខ្មែរមានលក្ខណៈពិសេសរបស់ខ្លួន ។ ដូចនេះក្នុងនាមយើងជាសិស្សានសិស្សត្រូវតែស្វែងយល់ច្បាស់លាស់ និងស៊ីជម្រៅទៅលើអ្វីដែលជាលក្ខណៈពិសេសរបស់ជាតិខ្លួន និងត្រូវលើកស្ទួយវប្បធម៌ជាតិឲ្យកាន់តែថ្កុំថ្កើន និងគង់វង្សជារៀងរហូត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login