Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ       

          ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងសង្គមក៏ដូចជាតាមប្រវត្តិសាស្រ្តតាំងពីសម័យនគរភ្នំរហូតមកដល់សម័យបច្ចុប្បន្ននេះគេសង្កេតឃើញថានារីបានចួលរួមយ៉ាងសកម្ម ជាដៃគូជាមួយនិងបុរស ។ ទោះបីជាការងារតូចក្តីធំក្តីគេមិនអាចខ្វះដៃគូជាស្រ្តីបានឡើយ ។ អាស្រ័យហេតុនេះហើយបានជាមានទស្សនៈមួយលើកឡើងថា « នារីមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ » ។

          តើស្រ្តីមានតួនាទីសំខាន់អ្វីខ្លះ ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ ?

          ជាបឋមយើងគប្បីសែ្វងយល់នូវពាក្យថា តួនាទីសំខាន់ និង អភិវឌ្ឍ ជាមុនសិន ។ តួនាទីសំខាន់មានន័យថាជាភារកិច្ច ឬជាមុខងារយ៉ាងពិសេពុំអាចអត់បាន  ។ រីឯអភិវឌ្ឍមានន័យថា ភាពរីកចម្រើនឬការធ្វើអោយរីកចម្រើន ។ អត្ថន័យរបស់ប្រធាន ខាងលើចង់និយាយថា នារីមាននាទីយ៉ាងពិសេសក្នុងការជំរុញអោយគ្រួសារ និងសង្គមជាតិទទួលបាននូវភាពរីកចម្រើន ។

          ជាការពិតណាស់នៅក្នុងគ្រួសារនីមួយៗ នារីមានភារៈយ៉ាងសំខាន់ដែលត្រូវរែកពន់រាប់មិនអស់ ។ នារីត្រូវទទួលបន្ទុកជាអ្នកពរពោះអស់រយៈពេល៩ ខែ ដោយក្តីវេទនា និងជាអ្នកផ្តល់កំណើតដល់បុត្រីធីតាទាំងឡាយ ។ ពេលកូនប្រសូតមកនារី ត្រូវទទួលន្ទុកជាអ្នកចិញ្ចឹមបីបាច់ថែទាំងបំបៅដោះកូននិងថ្នាក់ថ្នមកូនពុំដែលធ្វេសប្រហែសមិនតែប៉ុណ្ណោះនារីត្រូវប្រកបការងារចិញ្ចឹមកូនមិនចាញ់បុរសឡើយ ។ មាតាទាំងឡាយជាអ្នកស្និទ្ធស្នាលជាងឪពុកដោយបានអប់រំទូន្មានកូនចៅគ្រប់បែបយ៉ាង ដើម្បីអោយកូនក្លាយជាមនុស្សល្អនិងគេ ។ ជាងនេះទៅទៀតនារីគឹជាអ្នកផ្តល់ភាពកក់ក្តៅបំផុត នៅក្នុងគ្រួសារដោយស្គាល់សុខទុក្ខប្តីចេះគោរពប្តីដោយចេះយោគយល់គ្នាទៅវិញទៅមកព្រមទាំងជាមេផ្ទះដ៏ល្អ និងជាអ្នករៀបចំទុកដាក់ទ្រព្យសម្បត្តិអោយបានគង់វង្សទៀតផង ។ឧទាហរណ៍ នៅក្នុងគ្រួសារមួយបើមាននារីជាអ្នកទុកដាក់ទ្រព្យសម្បត្តិ ដែលប្តីរកបានត្រឹមត្រូវនិងចេះសន្សំសំចៃក្នុងការចាយវាយមិនខ្ជះខ្ជាយគ្រួសារនោះប្រាកដជាមានទ្រព្យ សម្បត្តិបរិបូរ និងមានសុភមង្គលជាមិនខាន ។ ទន្ទឹមនឹងតួនាទីធ្ងន់ធ្ងរនៅក្នុងគ្រួសារនារីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសង្គមដែរដូចជានារីជាអ្នកដឹកនាំការងារធំៗបានមិនចាញ់បុរសឡើយ ។ នារីបានចូលរួមចំណែកក្នុងចលនាសង្គមយ៉ាងសស្រាក់សស្រាំនិងជួយដោះស្រាយបញ្ហាលំបាកផ្សេងៗ ។ ជាក់ស្តែងនារីបានចូលខ្លួនប្រឡូកក្នុងការងារជាច្រើនដូចជាគ្រូបង្រៀនវេជ្ជបណ្ឌិត គ្រូពេទ្យ និយោជកនិយោជិត សហគ្រិន ជាមេឃុំ ស្មៀនឃុំ សិល្បៈករប្រធានសមាគម សហជីព ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងជាថ្នាក់ដឹកនាំសំខាន់ៗដ៏ទៃទៀតច្រើន ។ ជួនកាលការងារខ្លះត្រូវតែពឹងផ្អែកលើនារីដោយពុំអាចខ្វះបានទៀត ផងដូចជាឆ្មបជាដើម ។  ម្យ៉ាងទៀតការងារខ្លះមានតែនារីទេដែលដឹងចិត្តនារីដូចគ្នា ។ ដូច្នោះការងារអ្វីៗក៏មិនអាចឃ្លាតចាកពីនារីបានឡើយ ។ ឧទាហរណ៍ ការដឹកនាំមួយដោយរាប់បញ្ចូលដោយថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូល គឹនារីដាច់ខាតនៅតែជាកំលាំងចលករដ៏មានតំលៃមិនអាចខ្វះបាន ។ បើសង្គមណាលុបបំបាត់ការងាររបស់នារីមានន័យថាសង្គមនោះបាត់បង់ដៃម្ខាងរបស់ខ្លួនហើយ  ។ សូម្បីតែនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរដ៏យូរលង់ណាស់មកហើយក៏បង្ហាញពីតំលៃរបស់នារីដែលបានចូលរួមចំណែកក្នុងការដឹកនាំនិងអភិវឌ្ឍរបស់ប្រទេសជាតិដែរជាពិសេសព្រះនាងលីវយីបឋមក្សត្រខ្មែរ និងព្រះនាងឥន្រ្ទទេវីដែលជាកំពូលនារីដ៏អស្ចារ្យដែលចូលរួមក្នុងឯការអភិវឌ្ឍប្រទេសជាតិ អោយរីកចំរើន ។ ចំណែកនៅក្នុងអក្សរសិល្ប៍ខ្មែរវិញមានស្នាដៃជាច្រើនបានសរសេរសេរីអំពី សកម្មភាពវីរៈភាពនៃគំរូខ្មែរក្នុងការចូលរួមគ្រប់សកម្មភាពរបស់សង្គម ។ ដូចមាននៅក្នុងរឿង ភូមិតិរច្ឆាន តួអង្គនាងនី នាងប៊ីគឺជានិមិត្តរូបរបស់អ្នកក្រាំងលាវក្នុងការ ទាមទារសិទ្ធិសេរីភាពពីអាណានិគមនិយមបារាំងដោយមិនខ្លាចអំណាចបារាំងបាដេស បន្តិចណាឡើយ ។ ម្យ៉ាងវិញទៀត នៅក្នុងអត្ថបទសម្រង់ក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ នៃរឿងតេជោយ៉ត ដោយសារតែជំទាវស្រែនមានការគ្រប់គ្រងល្អស្មារតីជាតិនិយម ឬក្នុងភាពជាពលរដ្ឋល្អ ភាពជាអ្នកដឹកនាំដ៏វៃឆ្លាតបែបនេះហើយទើបលោកជំទាវអាចប្រើវិធីកំចាត់ស្តេចសំរ៉ែដែលជាជនក្បត់ផែនដីបានសំរេចជោគជ័យ ដ៏ត្រចះត្រចង់ ។ វិធីនេះគឺវាចំណេញទាំងស្បៀង ទាំងកងទ័ព ទាំងពេលវេលាជូនជាតិមាតុភូមិ និងស្វាមី នាង ។

          សរុបសេចក្តីមកតាមការរៀបរាប់ខាងលើបង្ហាញអោយឃើញថានារី ពិតជាមាកនតួនាទីយ៉ាងសំខាន់សម្រាប់អភិវឌ្ឍគ្រួសារ និងសង្គមជាតិសមដូចសុភាសិតខ្មែរដែលបានលើកឡើងថា « សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារ ភរិយា ចេះទុកដាក់»  ឬ « សំណាបយោងដីស្រីយោងបុរស »ជាដើម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login