Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          ក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍បុរាណរឿងព្រះវេស្សន្តដែលជាស្នាដៃមួយស្ថិតក្នុងចលនាអក្សរសិល្ប៍ពុទ្ធនិយមរួមមក ធ្វើឲ្យអ្នកសិក្សាទាំងឡាយយល់ថា រឿងនេះមិនគ្រាន់តែបកស្រាយអំពីការកសាងទានបារមីរបស់ព្រះពោធិសត្វប៉ុណ្ណោះទេ ថែមទាំងបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិតនិងអនុវត្តលទ្ធប្រជាធិបតេយ្យក្នុងសង្គមរស់នៅថែមទៀតផង ។

          តើរឿងព្រះវេស្សន្តរបានអប់រំអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្តេចខ្លះ ?

          មុននិងបកស្រាយនូវប្រធានខាងលើឲ្យបានក្បោះក្បាយជាដំបូងយើងគប្បីយល់នូវពាក្យ អប់រំ និង លទ្ធិប្រជាធិបតេយ្យ ជាមុនសិន ។ អប់រំ គឺសម្តៅលើការទូន្មាន ប្រៀនប្រដៅ ដឹកនាំមនុស្សឲ្យដើរតាមផ្លូវល្អ ។​ចំណែក លទ្ធិប្រជាធិបតេយ្យ គឹជាលទ្ធិដែលគ្រប់គ្រងសង្គមដោយគោរពប្រយោជន៍រាស្រ្តជាធំ ។ អត្ថន័យរបស់ប្រធានខាងលើគឺចង់ឲ្យយើងបកស្រាយតាមរយៈរឿងព្រះវេស្សន្តរថាបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិតនិងអនុវត្តតាមលទ្ធិដែលលើកតម្កើងប្រយោជន៍រាស្រ្តជាធំ ។

          ក្នុងដំណើរការសិក្សាវិភាគខ្លឹមសារទៅលើស្នាដៃអក្សរសិល្ប៍បែបពុទ្ធនិយមរឿងព្រះវេស្សន្តរបានធ្វើឲ្យគេឃើញថាខ្លឹមសារនៃរឿងនេះបាន រួមចំណែកដ៏សំខាន់ក្នុងការអប់រំឲ្យមានគំនិតប្រជាធិបតេយ្យ និងអនុវត្តលទ្ធិនេះនៅក្នុងសង្គមរស់នៅ ។ បានជាគេលើកឡើងបង្ហាញបញ្ជាក់បែបនេះព្រោះដោយមានអំណះអំណាងទាក់ទងទៅនិងបញ្ហានេះដូចជា នៅពេលដែលមានទំនាស់រវាងព្រះវេស្សន្តរជាមួយនិងប្រជារាស្រ្តស្រុកស្រីពិរាស្រ្តក្នុងខណៈដែលព្រះវេស្សន្តរបានដាក់ទានដំរីបច្ច័យនាន្រ្ទទៅឲ្យនគរកលឹង្គរាស្រ្ត ។ ការដាក់ទានដោយអត្តនោម័តនេះបានធ្វើឲ្យអ្នកស្រុកជេតុត្តរនគរមានកំហឹងជាខ្លាំងហើយនាំគ្នាទៅទូលប្លឹងផ្តល់ដល់ព្រះបាទស្រីសញ្ជ័យឲ្យបំបរបង់ព្រះវេស្សន្តរចេញពីនគរ ។ ក្នុងអធិករណ៍នេះភាគីម្ខាងជាព្រះរាជបុត្រដែលត្រូវបន្តរាជ្យ ហើយម្ខាងទៀតជាប្រជារាស្រ្តប៉ុន្តែព្រះបាទស្រីសញ្ជ័យហពុំបានយល់ដល់ព្រះញាតិវង្សឡើយព្រះអង្គសម្រេចព្រះទ័យតាមឆន្ទៈរបស់រាស្រ្តដោយត្រូវតែនិរទេសព្រះវេស្សន្តចេញពីនគរ ។ ដំណោះស្រាយនេះគឺព្រះស្រីសញ្ជ័យដោះស្រាយវិវាទដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ មានន័ព្រះអង្គស្តាប់មតិរាស្រ្តជាធំ ។ ចំពោះព្រះវេស្សន្តវិញក្នុងឋានៈជាព្រះរាជបុត្រនៃព្រះមហាក្សត្រទាំងមូល ក៏ព្រះអង្គមិនមានប្រទូស្តរាយនិងប្រជារាស្រ្តសុខចិត្តសុខ ព្រះកាយយាងចាកចេញពីនគរទៅនៅក្នុងព្រៃភ្នំគិរិវង្គតាមបំណងរបស់រាស្រ្ត ចំណុចនេះមានន័យថាព្រះវេស្សន្តរគោរពលទិ្ធប្រជាធិបតេយ្យដូចជាព្រះបិតារបស់ព្រះអង្គដែរ ។

          និយាយរួមទៅ ការសម្រេចព្រះទ័យរបស់ព្រះបាទស្រីសញ្ជ័យក្នុងការបំបរបង់ព្រះវេស្សន្តរចេញពីនគរនិងការយាងចេញពីនគរនៃព្រះវេស្សន្តរទៅរស់នៅក្នុងព្រៃ គឺជាការសម្រេចព្រះទ័យនិងជាព្រះរាជសកម្មភាពមួយដែលឲ្យតម្លៃទៅលើឆន្ទៈរបស់រាស្រ្ត គោរពតាមមតិរបស់រាស្រ្តជាធំដែលយើងហៅថាជាការសម្រេចព្រះទ័យតាមបែបលទ្ធិប្រជាធិបតេយ្យ ។

          តាមការធិប្បាយស្រាយបញ្ជាក់បញ្ហាខាងលើ ធ្វើឲ្យយើងអាចវិនិច្ឆ័យបានថាការអះអាងរបស់ប្រធានពិតជាតឹ្រមត្រូវសមហេតុផង និងមានលក្ខណៈវិនិច្ឆ័យល្អិតល្អន់ចំពោះដំណើររឿង ។ ការដែលរឿងនេះបានលើកមកបង្ហាញពីគំនិតនិងការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យពិតជាបានជះឥទ្ធិពលដ៏សំខាន់ទៅលើសតិអារម្មណ៍សង្គមពិសេសគឺជំហររបស់អ្នកដឹកនាំឲ្យមើលឃើញពីអត្ថប្រយោជន៍ដែលបានមកពីប្រជាធិបតេយ្យក្នុងដំណើរការកសាងសង្គមដោយលើកស្ទួយឲ្យប្រជាពលរដ្ឋក្លាយទៅជាម្ចាស់ពិតប្រាកដលើជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមកម្លាំងគ្នាកសាងកម្លាំងប្រជាធិបតេយ្យឲ្យបានរឹងកមាំដើម្បីសង្គមជាតិមានសុខភាព និងអភិវឌ្ឍន៍ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login