ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
បរិយសច្ចាន ទស្សនំ កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ។ អរិយសច្ច ធម៌បានដល់ធម៌ពិតដ៏ខ្ពង់ខ្ពស់៤យ៉ាងគឺ ទុក្ខសច្ចៈ សេចក្តីទុក្ខ១ សមុទយសច្ចៈ ហេតុនៃសេចក្តីទុក្ខ១ និរោធសច្ចៈ ទីដែលក្តីទុក្ខត្រូវបានរំលត់១ និងមគ្គសច្ចៈ វិធីរំលត់ទុក្ខ១។ សេចក្តីពិតនៃជីវិតមនុស្ស សត្វ ទេព្តា ក្នុងត្រៃភព គឺពោរពេញទៅដោយសេចក្តីទុក្ខប្រែប្រួលឥតខ្លឹមសារទាំងអស់។ មូលហេតុនៃសេចក្តីទុក្ខនេះ គឺបណ្តាលមកពីជីវិត ដែលពោរពេញដោយកិលេសតណ្ហាគ្រប់បែបយ៉ាង ។ ដរាបណាកិលេសតណ្ហាត្រូវបានរំលត់អស់ហើយ ដរាបនោះសេចក្តីទុក្ខក៏មិនមានទៀតឡើយ ។ ព្រះអរិយបុគ្គលទាំងឡាយ មានព្រះពុទ្ធជាប្រធានសុទ្ធតែបានយល់ច្បាស់នូវអរិយសច្ចធម៌នេះ ហើយព្យាយាមប្រព្រឹត្ត ប្រតិបត្តិតាមមគ្គសច្ចដែលជាមាគ៌ា ដើម្បីរំលត់ទុក្ខប្រកបដោយអង្គ៨ គឺអដ្ឋង្គិកមគ្គ ទើបបានរំលត់កិលេសតណ្ហាឆ្លងផុតពីសេចក្តីទុក្ខគ្រប់យ៉ាង ។ ដូច្នេះកិរិយាឃើញនូវអរិយសច្ចធម៌ជាមង្គលដ៏ឧត្តម ។